ព្រះត្រៃបិដក ភាគ ៦៥

តែ​មិនទាន់​ចាប់​ដំបង និង​សស្រ្តា​នៅឡើយ ក៏​មាន​។ ជួនកាល សេចក្តី​ក្រោធ គ្រាន់តែ​ចាប់​ដំបង​ និង​សស្រ្តា​ប៉ុណ្ណោះ​ តែ​មិនទាន់​យារ​ដំបង និង​សស្រ្តា​នៅឡើយ ក៏​មាន​។ ជួនកាល​ សេចក្តី​ក្រោធ​ គ្រាន់​តែ​យារ​ដំបង និង​សស្រ្តា​ប៉ុណ្ណោះ​ តែ​មិនទាន់​ចោល​ពួយដំបង និង​សស្រ្តា​តម្រង់​ទៅ​ឡើយ​ ក៏​មាន​។ ជួនកាល​ សេចក្តី​ក្រោធ គ្រាន់តែ​ចោល​ពួយដំបង​ និង​សស្ត្រា​តម្រង់​ប៉ុណ្ណោះ តែ​មិនទាន់​ធ្វើឲ្យ​ដាច់​មុត​នៅឡើយ ក៏​មាន។ ជួនកាល​ សេចក្តី​ក្រោធ គ្រាន់តែ​ធ្វើឲ្យ​ដាច់​មុត​ប៉ុណ្ណោះ តែ​មិនទាន់​ធ្វើឲ្យ​បាក់បែក​នៅឡើយ​ ក៏​មាន។ ជួនកាល សេចក្តី​ក្រោធ គ្រាន់តែ​ធ្វើឲ្យ​បាក់បែក​ប៉ុណ្ណោះ តែ​មិនទាន់​ទាញ​ចេញ​នូវ​អវយវៈ​តូច​ និង​អវយវៈ​ធំ​នៅឡើយ ក៏​មាន។ ជួនកាល សេចក្តី​ក្រោធ គ្រាន់តែ​ទាញ​ចេញ​នូវ​អវយវៈ​តូច​ និង​អវយវៈ​ធំ​ប៉ុណ្ណោះ តែ​មិនទាន់​ផ្តាច់​បង់ជីវិត​នៅឡើយ ក៏​មាន។ ជួនកាល សេចក្តី​ក្រោធ​ គ្រាន់តែ​ផ្តាច់​បង់ជីវិត​ប៉ុណ្ណោះ​ តែ​មិនទាន់​តាំងនៅ​ដើម្បី​ផ្តាច់​បង់ជីវិត​ទាំងពួង​ (របស់​អ្នកដទៃ​ និង​របស់​ខ្លួន​) នៅឡើយ ក៏​មាន​។ សេចក្តី​ក្រោធ​ សំឡាប់​បុគ្គល​ដទៃ​ ហើយ​ទើប​សំឡាប់​ខ្លួន​ ក្នុង​កាលណា​ កាលណោះ​ សេចក្តី​ក្រោធ​ ឈ្មោះ​ថា​ ដល់​នូវ​ការ​ក្រាស​ឡើង​ដ៏​ក្រៃលែង​ ដល់​នូវ​សេចក្តី​ទូលំទូលាយ​ក្រៃលែង​ ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណោះ​។
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637350908607168699
ទៅកាន់ទំព័រ៖