ព្រះត្រៃបិដក ភាគ ៦៥

សេចក្តី​ក្រោធ​នេះ​ បុគ្គល​ណា​លះបង់​ហើយ​ ផ្តាច់​បង់​ហើយ​ រម្ងាប់​ហើយ គ្រប​សង្កត់​ហើយ​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ គេ​ហៅថា​ អ្នក​មិន​ក្រោធ​។ បុគ្គល​ឈ្មោះថា​ អ្នក​មិន​ក្រោធ​ ព្រោះ​លះបង់​ក្រោធ​ ឈ្មោះថា​ អ្នក​មិន​ក្រោធ​ ព្រោះ​កំណត់​ដឹង​នូវ​វត្ថុ​ក្រោធ​ ឈ្មោះថា​ អ្នក​មិន​ក្រោធ​ ព្រោះ​ផ្តាច់​ផ្តិល​នូវ​ហេតុ​នៃ​ក្រោធ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​ក្រោធ​។
 [៦៥​] ពាក្យ​ថា​ អ្នក​មិន​តក់ស្លុត​ អធិប្បាយ​ថា​ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ជា​អ្នក​តក់ស្លុត​ តក់ស្លុត​ខ្លាំង​ តក់ស្លុត​ក្រៃលែង​។ បុគ្គល​នោះ​ តក់ស្លុត​ តក់ស្លុត​ខ្លាំង​ តក់ស្លុត​ក្រៃលែង​ ខ្លាច​ដល់​នូវ​សេចក្តី​តក់ស្លុត​ថា​ អញ​មិនបាន​ត្រកូល​ ឬមិន​បាន​ពួក​ ឬមិន​បាន​អាវាស​ ឬមិន​បានលាភ​ ឬមិន​បាន​យស​ ឬមិន​បាន​សេចក្តី​សរសើរ​ ឬមិន​បាន​សុខ​ ឬមិន​បាន​ចីវរ​ ឬមិន​បាន​បិណ្ឌបាត​ ឬមិន​បាន​សេនាសនៈ​ ឬមិន​បាន​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ឬមិន​បាន​គិលានុបដ្ឋាក​បុគ្គល​ អញ​ជា​អ្នក​មិន​ល្បីល្បាញ​ ក៏​តក់ស្លុត​ តក់ស្លុត​ខ្លាំង​ តក់ស្លុត​ក្រៃលែង​ ខ្លាច​ដល់​នូវ​សេចក្តី​តក់ស្លុត​។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637350909003314069
ទៅកាន់ទំព័រ៖