ព្រះត្រៃបិដក ភាគ ៦៥

 [៦៧​] អធិប្បាយ​ពាក្យ​ថា​ មិន​មា​នកុ​ក្កុ​ច្ចៈ​ ត្រង់​ពាក្យ​ថា​ កុក្កុ​ច្ចៈ​ គឺ​ ការ​រពឹសដៃ ហៅថា​ កុក្កុ​ច្ចៈ​ ការ​រពឹស​ជើង​ ហៅថា​ កុក្កុ​ច្ចៈ​ ការ​រពឹសដៃ និង​ជើង​ ក៏​ហៅថា​ កុក្កុ​ច្ចៈ​ សេចក្តី​សំគាល់​ថា​គួរ​ក្នុង​វត្ថុ​មិន​គួរ​ សេចក្តី​សំគាល់​ថា​មិន​គួរ​ក្នុង​វត្ថុ​គួរ​ សេចក្តី​សំគាល់​ថា​មានទោស​ក្នុង​វត្ថុ​មិន​មានទោស​ សេចក្តី​សំគាល់​ថា​មិន​មានទោស​ក្នុង​វត្ថុ​មានទោស​ សេចក្តី​រង្កៀស​ អាការៈ​នៃ​សេចក្តី​រង្កៀស​ ភាព​នៃ​សេចក្តី​រង្កៀស​ សេចក្តី​ក្តៅក្រហាយ​ចិត្ត​ សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ឯណា​ មាន​សភាព​យ៉ាងនេះ​ នេះ​ហៅថា​ កុក្កុ​ច្ចៈ​។ មួយទៀត​ សេចក្តី​រង្កៀស​ សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត​ សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ រមែង​កើត​ដោយហេតុ​ពីរ​ គឺ​ភាព​នៃ​អំពី​ដែល​ធ្វើ​ហើយ​ ១ និង​មិន​ធ្វើ​ហើយ​ ១។ សេចក្តី​រង្កៀស​ សេចក្តី​ក្តៅក្រហាយ​ចិត្ត​ សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ រមែង​កើតឡើង​ ព្រោះ​អំពើ​ដែល​ធ្វើ​ហើយ​ ១ និង​មិន​ធ្វើ​ហើយ​ ១ តើ​ដូចម្តេច​។ សេចក្តី​រង្កៀស​ សេចក្តី​ក្តៅក្រហាយ​ចិត្ត​ សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ រមែង​កើតឡើង​ (ដោយ​គិត​) ថា​ កាយទុច្ចរិត​ អាត្មាអញ​បាន​ធ្វើ​ហើយ​ កាយសុចរិត អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ សេចក្តី​រង្កៀស​ សេចក្តី​ក្តៅក្រហាយ​ចិត្ត​ សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ រមែង​កើតឡើង​ថា​ វចីទុច្ចរិត​ អាត្មាអញ​បាន​ធ្វើ​ហើយ​ វចីសុចរិត​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637350909980941667
ទៅកាន់ទំព័រ៖