ព្រះត្រៃបិដក ភាគ ៦៥

សេចក្តី​រង្កៀស​ សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត​ សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ រមែង​កើតឡើង​ថា​ មនោ​ទុច្ចរិត អាត្មាអញ​បាន​ធ្វើ​ហើយ​ មនោសុចរិត អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ សេចក្តី​រង្កៀស សេចក្តី​ក្តៅក្រហាយ​ចិត្ត​ សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ រមែង​កើតឡើង​ថា​ បាណាតិបាត​ អាត្មាអញ​បាន​ធ្វើ​ហើយ​ ការ​វៀរចាក​បាណាតិបាត​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ សេចក្តី​រង្កៀស​ សេចក្តី​ក្តៅក្រហាយ​ចិត្ត​ សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ រមែង​កើតឡើង​ថា​ អទិន្នាទាន​ អាត្មាអញ​បាន​ធ្វើ​ហើយ​ ការ​វៀរចាក​អទិន្នាទាន​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ សេចក្តី​រង្កៀស​ សេចក្តី​ក្តៅក្រហាយ​ចិត្ត​ សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ រមែង​កើត​ឡើង​ថា​ កា​មេ​សុ​មិច្ឆា​ចា​រៈ​ អាត្មាអញ​បាន​ធ្វើ​ហើយ​ ការ​វៀរចាក​កា​មេ​សុ​មិច្ឆា​ចា​រៈ​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ ថា​មុសាវាទ​ អាត្មាអញ​បាន​ធ្វើ​ហើយ​ ការ​វៀរចាក​មុសាវាទ​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ ថា​បិ​សុ​ណា​វាចា​ អាត្មាអញ​បាន​ធ្វើ​ហើយ​ ការ​វៀរចាក​បិ​សុ​ណា​វាចា​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ ថា​ ផរុសវាចា អាត្មាអញ​បាន​ធ្វើ​ហើយ​ ការ​វៀរចាក​ផរុសវាចា​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ ថា​ សម្ផ​ប្ប​លា​បៈ​ អាត្មាអញ​បាន​ធ្វើ​ហើយ​ ការ​វៀរ​ចាក​សម្ផ​ប្ប​លា​បៈ​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ ថា​ អភិជ្ឈា​ អាត្មាអញ​បាន​ធ្វើ​ហើយ​ អន​ភិ​ជ្ឈា​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។ ថា​ ព្យាបាទ អាត្មាអញ​បាន​ធ្វើ​ហើយ​ អព្យាបាទ​ អាត្មាអញ​មិនបាន​ធ្វើ​ទេ​។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637350910320204692
ទៅកាន់ទំព័រ៖