ព្រះត្រៃបិដក ភាគ ៦៥

ដើម្បី​អភិញ្ញា​ទេ ដើម្បី​កិរិយា​ត្រាស់​ដឹង​ទេ​ ដើម្បី​ព្រះនិព្វាន​ទេ តថាគត​ឃើញ​ទោស​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ដូច្នេះ ទើប​មិន​ប្រកាន់​ មិន​បបោសអង្អែល មិន​ជាប់ចិត្ត​នូវ​ទិដ្ឋិ​ទាំងឡាយ ឬថា ទិដ្ឋិ​ទាំងឡាយ តថាគត​ មិន​គប្បី​ប្រកាន់យក មិន​គប្បី​បបោសអង្អែល មិន​គប្បី​ជាប់ចិត្ត ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) តថាគត ឃើញ​ទោស​ក្នុង​ទិដ្ឋិ​ទាំងឡាយ មិន​ប្រកាន់​ ដោយ​ប្រការ​យ៉ាងនេះ​ឯង។ មួយទៀត តថាគត​ឃើញ​ទោស​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ថា​ ទិដ្ឋិ​ទាំងនេះ ដែល​តថាគត​ប្រកាន់​យ៉ាងនេះ បបោសអង្អែល​យ៉ាងនេះ មាន​គតិ​យ៉ាងនេះ​ មាន​លោកខាងមុខ​យ៉ាងនេះ ទើប​មិន​ប្រកាន់ មិន​បបោសអង្អែល មិន​ជាប់ចិត្ត​ នូវ​ទិដ្ឋិ​ទាំងឡាយ ឬថា ទិដ្ឋិ​ទាំងឡាយ តថាគត​មិន​គប្បី​ប្រកាន់ មិន​គប្បី​បបោសអង្អែល​ មិន​គប្បី​ជាប់ចិត្ត ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​ឃើញ​ទោស​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ មិន​ប្រកាន់​ដោយ​ប្រការ​យ៉ាងនេះ​ឯង។ មួយទៀត តថាគត​ឃើញ​ទោស ក្នុង​ទិដ្ឋិ​ទាំងឡាយ​ថា​ ទិដ្ឋិ​ទាំងនេះ ប្រព្រឹត្តទៅ​ដើម្បី​នរក ប្រព្រឹត្តទៅ​ដើម្បី​តិរច្ឆាន​កំណើត​ ប្រព្រឹត្តទៅ​ដើម្បី​បិ​ត្តិ​វិស័យ ទើប​មិន​ប្រកាន់ មិន​បបោសអង្អែល​ មិន​ជាប់ចិត្ត​នូវ​ទិដ្ឋិ​ទាំងឡាយ ឬថា ទិដ្ឋិ​ទាំងឡាយ តថាគត​មិន​គប្បី​ប្រកាន់​ មិន​គប្បី​បបោសអង្អែល មិន​គប្បី​ជាប់ចិត្ត ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​ ឃើញ​ទោស​ក្នុង​ទិដ្ឋិ​ទាំងឡាយ មិន​ប្រកាន់ ដោយ​ប្រការ​យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637350214596568867
ទៅកាន់ទំព័រ៖