ព្រះត្រៃបិដក ភាគ ៦៥

សេចក្តី​រង្កៀស សេចក្តី​ក្តៅក្រហាយ​ចិត្ត សេចក្តី​ប្រែះ​ស្រាំ​នៃ​ចិត្ត​ រមែង​កើតឡើង​ថា និរោធ អាត្មាអញ​មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់​ទេ។ សេចក្តី​រង្កៀស​នេះ បុគ្គល​ណា​ លះបង់​ហើយ ផ្តាច់ផ្តិល​ហើយ រម្ងាប់​ហើយ គ្រប​សង្កត់​ហើយ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ បុគ្គល​នោះ លោក​ហៅថា អ្នក​មិន​មា​នកុ​ក្កុ​ច្ចៈ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​អួតអាង​ អ្នក​មិន​មា​នកុ​ក្កុ​ច្ចៈ។
 [៦៨​] ពាក្យ​ថា​ អ្នកពោល​ដោយ​ការ​ដឹង​ អ្នក​មិន​រាយមាយ សេចក្តី​ថា​ បញ្ញា​ លោក​ហៅ​ថា​ ការ​ដឹង​ បាន​ដល់​ប្រាជ្ញា​ សេចក្តី​ដឹង​ច្បាស់​។បេ។ ការ​មិន​វង្វេង​ ការពិចារណា​នូវ​ធម៌​ សេចក្តី​យល់​ត្រូវ​។ បុគ្គល​ស្ទង់​ដោយ​ការ​ដឹង ហើយ​ពោល​នូវ​វាចា​ ទោះបី​ពោល​ច្រើន​ ពណ៌នា​ច្រើន​ បំភ្លឺ​ច្រើន​ ថ្លែង​ច្រើន​ ក៏​មិន​ពោល​វាចា​ដែលគេ​ពោល​អាក្រក់​ និយាយអាក្រក់​ ចរចា​អាក្រក់​ បញ្ចេញ​អាក្រក់​ទេ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នកពោល​ដោយ​ការ​ដឹង​។ ពាក្យ​ថា​ អ្នក​មិន​រាយមាយ​ សំនួរ​ថា​ សេចក្តី​រាយមាយ ក្នុង​ដំណើរ​នោះ​ តើ​ដូចម្តេច​។ សេចក្តី​រាយមាយ​នៃ​ចិត្ត​ សេចក្តី​មិន​ស្ងប់​រម្ងាប់​ សេចក្តី​រវើរវាយ​នៃ​ចិត្ត​ សេចក្តី​វិល​នៃ​ចិត្ត​ឯណា​ នេះ​លោក​ហៅថា​ សេចក្តី​រាយមាយ​។ សេចក្តី​រាយមាយ​នេះ​ បុគ្គល​ណា​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើត​បាន​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637350911010919829
ទៅកាន់ទំព័រ៖