ព្រះត្រៃបិដក ភាគ ៦៥

ដុត​ដោយ​ភ្លើង​ គឺ​ញ្ញាណ​ហើយ​ បុគ្គល​នោះ​ លោក​ហៅថា​ ជា​អ្នក​មិន​រាយមាយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ពោល​ដោយ​ការ​ដឹង​ ជា​អ្នក​មិន​រាយមាយ​។
 [៦៩​] ពាក្យ​ថា​ បុគ្គល​សង្រួម​វាចា​នោះ​ឯង​ ជាមុ​និ​ សេចក្តី​ថា​ ភិក្ខុ​ក្នុង​សាសនា​នេះ​ លះបង់​មុសាវាទ​ វៀរចាក​មុសាវាទ ពោល​តែ​ពាក្យពិត​ តពាក្យពិត​ មាន​វាចា​ខ្ជាប់ខ្ជួន​ គួរ​ឲ្យ​អ្នកផង​ជឿ​បាន​ មិន​ពោល​បំភាន់​សត្វលោក​។ លះបង់​បិ​សុ​ណា​វាចា វៀរ​ស្រឡះ​ចាក​បិ​សុ​ណា​វាចា​ គឺ​ឮអំពី​ពួក​ជន​នេះ​ មិន​ប្រាប់​ពួក​ជន​ឯណោះ​ ដើម្បី​បំបែក​ពួក​ជន​នេះ​ ឬឮ​អំពី​ពួក​ជន​ឯណោះ​ មិន​ប្រាប់​ដល់​ជន​ពួក​នេះ​ ដើម្បី​បំបែក​ពួក​ជន​ឯណោះ​ ជា​អ្នក​ផ្សះផ្សា​នូវ​ពួក​ជន​ដែល​បែកគ្នា​ហើយ​ក្តី​ ជា​អ្នក​បន្ថែម​កំឡាំង​ឲ្យ​ដល់​ពួក​ដែល​ព្រមព្រៀង​គ្នា​ហើយ​ក្តី​ មាន​សេចក្តី​ត្រេកអរ​ក្នុង​ការព្រមព្រៀង​ ត្រេកអរ​ក្នុង​សេចក្តី​ព្រមព្រៀង​ មាន​សេចក្តី​រីករាយ​ក្នុង​ការព្រមព្រៀង​ ពោល​វាចា​ជាទី​ធ្វើ​នូវ​សេចក្តី​ព្រមព្រៀង​។ លះបង់​ផរុសវាចា​ វៀរ​ស្រឡះ​ចាក​ផរុសវាចា​ហើយ​ ក៏​វាចា​ណា​ដែល​ជា​សំដី​ឥត​ទោស​ ជា​សុខ​ដល់​ត្រចៀក​ គួរឲ្យ​ស្រឡាញ់​ ជាទី​ពេញ​ហឫទ័យ​ ជា​សំដី​របស់​អ្នក​បុរី​ ជាទី​ត្រេកអរ​ដល់​ជន​ច្រើន​នាក់​ ជាទី​ពេញចិត្ត​ជន​ច្រើន​នាក់​ ជា​អ្នកពោល​តែ​វាចា​បែប​នោះ​ឯង​។ លះបង់​សម្ផ​ប្ប​លា​បៈ​ វៀរ​ស្រឡះ​ចាក​សម្ផ​ប្ប​លា​បៈ​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637350911386281297
ទៅកាន់ទំព័រ៖