ព្រះត្រៃបិដក ភាគ ៦៥

ហើយ​ជា​អ្នកពោល​ពាក្យ​ក្នុង​កាលគួរ​ ពោល​តែ​ពាក្យពិត​ ពោល​អត្ថ ពោល​ធម៌​ ពោល​វិន័យ​ ពោល​វាចា​ដែល​គួរ​កប់​ទុក​ក្នុង​ហឫទ័យ​ ជា​វាចា​មាន​គ្រឿង​អាង​ មាន​ទី​បំផុត ប្រកបដោយ​ប្រយោជន៍​តាមកាល​គួរ​។ បុគ្គល​ប្រកបដោយ​វចីសុចរិត​ទាំង​ ៤ តែង​ពោល​វាចា​ប្រាសចាក​ទោស​ ៤ ប្រការ​។ បុគ្គល​វៀរ​ទួទៅ​ វៀរ​ស្រឡះ​ វៀរ​ចំពោះ​ ឃ្លាត​ចេញ​ រលាស់ចោល​ រួច​ស្រឡះ​ ប្រាស​ចេញ​ឆ្ងាយ​អំពី​តិរច្ឆានកថា​ ៣២​ រមែង​នៅ​ដោយចិត្ត​ ដែល​ប្រាសចាក​ដែន គឺ​កិលេស​។ ពោល​នូវ​វត្ថុ​ ១០​ ប្រការ​។ ពោល​នូវ​វត្ថុ​ ១០​ ប្រការ​ តើ​ដូចម្តេច​។ គឺ​ពោល​អប្បិច្ឆ​កថា​ ១ សន្តុ​ដ្ឋិ​កថា​ ១ បវិវេក​កថា​ ១ អសំស​គ្គ​កថា​ ១ វីរិយារម្ភ​កថា​ ១ សីលកថា​ ១ សមាធិ​កថា​ ១ បញ្ញា​កថា​ ១ វិមុត្តិ​កថា​ ១ វិមុត្តិ​ញ្ញាណ​ទស្សន​កថា​ ១ សតិ​ប្ប​ដ្ឋាន​កថា​ ១ សម្ម​ប្ប​ធាន​កថា​ ១ ឥទ្ធិ​ប្បា​ទក​ថា​ ១ ឥន្រ្ទិយ​កថា​ ១ ពល​កថា​ ១ ពោជ្ឈង្គ​កថា​ ១ មគ្គ​កថា​ ១ ផល​កថា​ ១ និព្វាន​កថា​ ១។ ពាក្យ​ថា​ បុគ្គល​អ្នក​សង្រួម​វាចា​ គឺ​សង្រួម​ ប្រយ័ត្ន​ គ្រប់គ្រង​ បីបាច់ រក្សា​ រវាំង​ រម្ងាប់​។ ញាណ​ លោក​ហៅថា​ មោនៈ​ របស់​បទ​ថា​ មុនី​។បេ។ មុនី​នោះ​ កន្លង​នូវ​បណ្តាញ​ គឺ​សេចក្តី​ជាប់​ចំពាក់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) បុគ្គល​អ្នក​សង្រួម​វាចា​នោះ​ឯង​ ឈ្មោះថា​ មុនី​ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637350911721793843
ទៅកាន់ទំព័រ៖