ព្រះត្រៃបិដក ភាគ ៦៥
បុគ្គលអ្នកមិនក្រោធ អ្នកមិនតក់ស្លុត អ្នកមិនអួតអាង អ្នកមិនមានកុក្កុច្ចៈ អ្នកពោលដោយការដឹង អ្នកមិនរាយមាយ បុគ្គលអ្នកសង្រួមវាចានោះឯង ឈ្មោះថា មុនី។
[៧០] បុគ្គលមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត មិនសោកស្តាយចំពោះវត្ថុជាអតីត អ្នកឃើញសេចក្តីស្ងប់ស្ងាត់ក្នុងផស្សៈទាំងឡាយ បុគ្គលនោះ ទិដ្ឋិទាំងឡាយនាំទៅមិនបាន។
[៧១] ពាក្យថា បុគ្គលមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត អធិប្បាយថា តណ្ហា លោកហៅថា សេចក្តីជាប់ចំពាក់ បានដល់ តម្រេក តម្រេកខ្លាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ សេចក្តីជាប់ចំពាក់ គឺតណ្ហានេះ បុគ្គលណាលះបង់ ផ្តាច់ផ្តិល ធ្វើឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលមិនមានសេចក្តីជាប់ចំពាក់ក្នុងវត្ថុជាអនាគត យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលមិនដល់ព្រមនូវសេចក្តីរីករាយក្នុងរូបនោះថា អាត្មាអញគប្បីមានរូបយ៉ាងនេះ ក្នុងអនាគតកាល មិនដល់ព្រមនូវសេចក្តីរីករាយក្នុងខន្ធទាំងនោះថា អាត្មាអញគប្បីមានវេទនាយ៉ាងនេះ គប្បីមានសញ្ញាយ៉ាងនេះ គប្បីមានសង្ខារយ៉ាងនេះ
ID: 637350912176384393
ទៅកាន់ទំព័រ៖