ព្រះត្រៃបិដក ភាគ ៦៥

 [៧២​] ពាក្យ​ថា​ មិន​សោយសោក​ចំពោះ​វត្ថុជា​អតីត​ សេចក្តី​ថា​ មិន​សោយសោក​រក​វត្ថុ​ដែល​ប្រែប្រួល​ហើយ​ ឬមិន​សោយសោក​ក្នុង​វត្ថុ​ដែល​ប្រែប្រួល​ហើយ​ គឺ​មិន​សោយសោក​ថា​ ភ្នែក​របស់​អញ​ប្រែប្រួល​ហើយ​ មិន​សោយសោក​ មិន​លំបាក​ មិន​ខ្សឹកខ្សួល​ មិន​កន្ទក់​កន្ទេញ​ គក់​ទ្រូង​ មិនដល់​នូវ​សេចក្តី​វង្វេង​ថា​ ត្រចៀក​របស់​អញ ច្រមុះ​របស់​អញ​ អណ្តាត​របស់​អញ​ កាយ​របស់​អញ​ រូប​ទាំងឡាយ​របស់​អញ​ សំឡេង​ទាំងឡាយ​របស់​អញ​ ក្លិន​ទាំងឡាយ​របស់​អញ រស​ទាំងឡាយ​របស់​អញ​ ផោដ្ឋព្វៈ​ទាំងឡាយ​របស់​អញ​ ត្រកូល​របស់​អញ គណៈ​របស់​អញ​ អាវាស​របស់​អញ​ លាភ​របស់​អញ​ យស​របស់​អញ​ សេចក្តី​សរសើរ​របស់​អញ​ សុខ​របស់​អញ​ ចីវរ​របស់​អញ​ បិណ្ឌបាត​របស់​អញ​ សេនាសនៈ​របស់​អញ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​របស់​អញ​ មាតា​របស់​អញ​ បិតា​របស់​អញ​ បងប្អូន​ប្រុស​របស់​អញ​ បងប្អូន​ស្រី​របស់​អញ​ កូនប្រុស​របស់​អញ​ កូនស្រី​របស់​អញ​ មិត្រ និង​អាមាត្យ​ទាំងឡាយ​របស់​អញ​ ​ពួក​ញាតិ​របស់​អញ​ ​ពួក​សាលោហិត​របស់​អញ​ប្រែប្រួល​ហើយ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) មិន​សោយសោក​ ចំពោះ​វត្ថុជា​អតីត​។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637350912852410088
ទៅកាន់ទំព័រ៖