ព្រះត្រៃបិដក ភាគ ៦៥
ឃើញអធិវចនសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញបដិឃសម្ផស្សៈដ៏ស្ងប់ស្ងាត់។ ឃើញសុខវេទនីយសម្ផស្សៈ។ ទុក្ខវេទនីយសម្ផស្សៈ។ អទុក្ខមសុខវេទនីយសម្ផស្សៈ។ កុសលផស្សៈ។ អកុសលផស្សៈ។ អព្យាកតផស្សៈ។ កាមាវចរផស្សៈ។ រូបាវចរផស្សៈ។ អរូបាវចរផស្សៈ។ លោកិយផស្សៈ។ ឃើញលោកុត្តរផស្សៈដ៏ស្ងប់ស្ងាត់ ចាកខ្លួនផង ចាកវត្ថុជារបស់ខ្លួនផង ចាកវត្ថុដ៏ទៀងទាត់ផង ចាកវត្ថុដ៏ឋិតថេរផង ចាកវត្ថុដ៏ខ្ជាប់ខ្ជួនផង ចាកសភាវៈមិនប្រែប្រួលផង។ មួយទៀត ឃើញអតីតផស្សៈដ៏ស្ងប់ស្ងាត់ ចាកពួកអនាគតផស្សៈផង ចាកពួកបច្ចុប្បន្នផស្សៈផង។ ឃើញអនាគតផស្សៈដ៏ស្ងប់ស្ងាត់ ចាកពួកអតីតផស្សៈផង ចាកពួកបច្ចុប្បន្នផស្សៈផង។ ឃើញបច្ចុប្បន្នផស្សៈដ៏ស្ងប់ស្ងាត់ ចាកពួកអតីតផស្សៈផង ចាកអនាគតផស្សៈផង។ មួយទៀត ពួកផស្សៈណា ដ៏ប្រសើរ មិនមានអាសវៈ ជាលោកុត្តរៈ ប្រកបដោយសុញ្ញតៈ បុគ្គលរមែងឃើញពួកផស្សៈនោះ ដ៏ស្ងប់ស្ងាត់ ចាករាគៈ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ
ID: 637350913457176544
ទៅកាន់ទំព័រ៖