ព្រះត្រៃបិដក ភាគ ៦៥

សា​រម្ភៈ មានះ អតិមានះ មទៈ បមា​ទៈ ឃើញ​ពួក​លោកុត្តរ​ផស្សៈ​ដ៏​ស្ងប់ស្ងាត់​ ចាក​កិលេស​ទាំងពួង ទុច្ចរិត​ទាំងពួង សេចក្តី​ក្រវល់ក្រវាយ​ទាំងពួង សេចក្តី​ក្តៅក្រហាយ​ទាំងពួង​ សេចក្តី​អន្ទះអន្ទែង​ទាំងពួង អកុសលា​ភិ​សង្ខារ​ទាំងពួង ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​ឃើញ​សេចក្តី​ស្ងប់ស្ងាត់​ក្នុង​ផស្សៈ​ទាំងឡាយ។
 [៧៤​] ពាក្យ​ថា​ ទិដ្ឋិ​ទាំងឡាយ​នាំទៅ​មិនបាន​ គឺ​ទិដ្ឋិ​ទាំង​ ៦២​ បុគ្គល​នោះ​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ ទិដ្ឋិ​ឲ្យ​ទៅ​មិនបាន​ នាំទៅ​មិនបាន​ បន្សាត់​ទៅ​មិនបាន​ នាំទៅ​ព្រម​មិនបាន ទាំង​មិន​ជឿ​ មិន​ត្រឡប់​មក​កាន់​ទិដ្ឋិ​នោះ​ថា មាន​ខ្លឹម​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ទិដ្ឋិ​ទាំងឡាយ​នាំទៅ​មិន​បាន​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា​
បុគ្គល​មិន​មាន​សេចក្តី​ជាប់​ចំពាក់​ ក្នុង​វត្ថុជា​អនាគត​ មិន​សោក​ស្តាយ​ចំពោះ​វត្ថុជា​អតីត​ អ្នក​ឃើញ​សេចក្តី​ស្ងប់ស្ងាត់​ក្នុង​ផស្សៈ​ទាំងឡាយ​ បុគ្គល​នោះ​ ទិដ្ឋិ​ទាំងឡាយ​ នាំទៅ​មិនបាន​។
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637350913877856387
ទៅកាន់ទំព័រ៖