ព្រះត្រៃបិដក ភាគ ៦៥

ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ​ មាន​សេចក្តី​ប្រាថ្នា​លាមក​ ត្រូវ​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់​ហើយ​ ប្រាថ្នា​សេចក្តី​សរសើរ​ថា​ អ្នកផង​នឹង​សរសើរ​អញ​យ៉ាងនេះ​ ក៏​ពោល​វាចា​ ដែល​អាស្រ័យ​អរិយធម៌​ ពោល​ថា​ សមណៈ​ណា​ទ្រទ្រង់​ចីវរ​ មាន​សភាព​យ៉ាងនេះ​ សមណៈ​នោះ​មាន​ស័ក្កិ​ធំ​ ពោល​ថា សមណៈ​ណា​ ទ្រទ្រង់​បាត្រ​មាន​សភាព​យ៉ាងនេះ​ ទ្រទ្រង់​ផ្តិល​ជា​វិការៈ​នៃ​លោហៈ​ ទ្រទ្រង់​ធម្ម​ក្រក​ ទ្រទ្រង់​តម្រងទឹក ទ្រទ្រង់​កូនសោ​ ទ្រទ្រង់​ស្បែកជើង​ ទ្រទ្រង់​វត្ថពន្ធ​ចង្កេះ​ ទ្រទ្រង់​សំពត់​អាយោគ​ សមណៈ​នោះ​មាន​ស័ក្តិធំ​។ ពោល​ថា​ ឧបជ្ឈាយ៍​របស់​សមណៈ​ណា​ មាន​សភាព​យ៉ាងនេះ​ សមណៈ​នោះ​មាន​ស័ក្តិធំ​។ ពោល​ថា​ អាចារ្យ​របស់​សមណៈ​ណា​ មាន​សភាព​យ៉ាងនេះ​ ​ពួក​ភិក្ខុ​របស់​សមណៈ​ណា​ មាន​សភាព​យ៉ាងនេះ​ មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ មាន​អាចារ្យ​ស្មើគ្នា​ ជា​មិត្រ​ មិត្រ​ឃើញ​ព្រម​ ជា​សំឡាញ់​ សមណៈ​នោះ​មាន​ស័ក្តិធំ​។ ពោល​ថា​ សមណៈ​ណា​ នៅក្នុង​វិហារ​មាន​សភាព​យ៉ាងនេះ​ សមណៈ​នោះ​ មាន​ស័ក្តិធំ​។ ពោល​ថា​ សមណៈ​ណា​ នៅក្នុង​បង្ហា​មាន​សភាព​យ៉ាងនេះ​ នៅក្នុង​ប្រាសាទ​ នៅក្នុង​ប្រាសាទ​មាន​កំពូល​ នៅក្នុង​គុហា នៅក្នុង​ទីជ្រកកោន​ នៅក្នុង​កុដិ​ នៅក្នុង​ផ្ទះ​មាន​កំពូល​ នៅក្នុង​ប៉ម​ នៅក្នុង​រោង​ នៅក្នុង​ថែវ​ នៅក្នុង​រោង​ឆាន់​ នៅក្នុង​បារាំ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637350915587611154
ទៅកាន់ទំព័រ៖