ព្រះត្រៃបិដក ភាគ ៦៥

ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ ភិក្ខុ​នោះ លោក​ហៅថា​ អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា។ ភិក្ខុ​នោះ មិន​ប្រាថ្នា​រូប​ទាំងឡាយ មិន​ប្រាថ្នា មិន​ប៉ង​ មិន​ត្រេកអរ មិន​ចង់បាន មិន​ជាប់ចិត្ត​នឹង​សំឡេង ក្លិន រស ផោដ្ឋព្វៈ ត្រកូល អាវាស លាភ យស​ សេចក្តី​សរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ កាមធាតុ រូបធាតុ​ អរូបធាតុ កាមភព រូបភព អរូបភព សញ្ញា​ភព អសញ្ញា​ភព នេវ​សញ្ញា​នា​សញ្ញា​ភព ឯក​វោការ​ភព ចតុ​វោការ​ភព​ បញ្ចវោការ​ភព អតីត អនាគត បច្ចុប្បន្ន និង​ពួក​ធម៌​ដែល​ខ្លួន​ឃើញ ឮ ប៉ះពាល់ ឬគប្បី​ដឹង ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា។ ពាក្យ​ថា អ្នក​មិន​មាន​សេចក្តី​កំណាញ់ សេចក្តី​ថា សេចក្តី​កំណាញ់ ៥ គឺ កំណាញ់​អាវាស ១ កំណាញ់​ត្រកូល ១ កំណាញ់​លាភ ១ កំណាញ់​វណ្ណៈ ១ កំណាញ់​ធម៌ ១ សេចក្តី​កំណាញ់​ អាការ​នៃ​សេចក្តី​កំណាញ់ ភាព​សេចក្តី​កំណាញ់ សេចក្តី​ប្រាថ្នា​ផ្សេង ៗ សេចក្តី​កំណាញ់​រឹង​ សេចក្តី​ស្វិតស្វាញ ភាព​នៃ​បុគ្គល​មិន​យកចិត្ត​ (នៃ​បុគ្គល​ដទៃ​) ឯណា មាន​សភាព​យ៉ាងនេះ លោក​ហៅថា សេចក្តី​កំណាញ់។ មួយទៀត សេចក្តី​កំណាញ់​ខន្ធ​ ក៏​ហៅថា កំណាញ់ សេចក្តី​កំណាញ់​ធាតុ ក៏​ហៅថា កំណាញ់
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637350916197534080
ទៅកាន់ទំព័រ៖