ព្រះត្រៃបិដក ភាគ ៦៥
ភិក្ខុខ្លះក្នុងសាសនានេះ មិនធ្វើសេចក្តីកោតក្រែងក្នុងរោងឆាន់ គឺអង្គុយប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ ឃាត់ពួកភិក្ខុថ្មី ដោយអាសនៈខ្លះ ឈរប្រជ្រៀតខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ អង្គុយទទូរក្បាលខ្លះ ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយ ក្នុងរោងឆាន់ យ៉ាងនេះឯង។
ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងភ្លើង តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មិនធ្វើសេចក្តីកោតក្រែងក្នុងរោងភ្លើង គឺឈរប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ មិនប្រាប់សិន ហើយដាក់អុសខ្លះ មិនប្រាប់សិន ហើយបិទទ្វារខ្លះ ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយក្នុងរោងភ្លើង យ៉ាងនេះឯង។
ភិក្ខុសំដែងការឃ្នើសឃ្នងប៉ែកខាងកាយ ក្នុងកំពង់ទឹក តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ មិនធ្វើសេចក្តីកោតក្រែងក្នុងកំពង់ទឹក
ID: 637350917246577655
ទៅកាន់ទំព័រ៖