ព្រះត្រៃបិដក ភាគ ៦៥

សង្ខា​រទាំងឡាយ​ទាំងពួង​ មិន​ទៀង កាល​ពិចារណា កាល​ត្រិះរិះ កាល​រំពឹង កាល​ថ្លឹង កាល​លៃលក កាល​បំភ្លឺ កាល​ធ្វើឲ្យ​ច្បាស់​ថា​ សង្ខា​រទាំងឡាយ​ទាំងពួង​ជា​ទុក្ខ ថា​ធម៌​ទាំងឡាយ​ទាំងពួង​ ជា​អនត្តា។បេ​។ កាល​ពិចារណា កាល​ត្រិ​រិះ កាល​រំពឹង​ កាល​ថ្លឹង កាល​លៃលក កាល​បំភ្លឺ កាល​ធ្វើ​ឲ្យ​ច្បាស់​ថា​ វត្ថុ​ណាមួយ មាន​សភាព​កើតឡើង​ហើយ វត្ថុ​ទាំងអស់​នោះ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា។ ពាក្យ​ថា បានឃើញ គឺ​បាន​ជួប បាន​យល់ បាន​ប្រទះ បាន​ត្រាស់​ដឹង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បាន​ពិ​ចារ​ណា​ឃើញ​នូវ​សេចក្តី​ស្ងប់​ខាងក្នុង។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ត្រាស់​ថា
ការ​ជ្រើសរើស​ ហើយ​ប្រកាន់​ក្នុង​ធម៌​ទាំងឡាយ​ថា អាត្មាអញ​ពោល​នូវ​ពាក្យ​នេះ​ដូច្នេះ មិន​មានដល់​តថាគត​នោះ​ទេ​ ព្រោះ​តថាគត ឃើញ (ទោស​) ក្នុង​ទិដ្ឋិ​ទាំងឡាយ មិន​ប្រកាន់ ហើយ​បាន​ពិចារណា​ឃើញ​នូវ​សេចក្តី​ស្ងប់​ខាងក្នុង។
[១០​] (មា​គន្ទិយ​ព្រា​ហ្ម​ណ៍​សួរ​ថា​) ធម្មជាតិ​ជា​គ្រឿង​ជ្រើសរើស​ណា ដែល​បុគ្គល​កំណត់​ហើយ ព្រះអង្គ​ជាមុ​និ​ មិន​ប្រកាន់​នូវ​ធម្មជាតិ​ជា​គ្រឿង​ជ្រើសរើស​ទាំងនោះ​ ហើយ​ត្រាស់​សេចក្តី​ណា​ថា សេចក្តី​ស្ងប់​ខាងក្នុង សេចក្តី​នោះ អ្នកប្រាជ្ញ​ទាំងឡាយ​ សំដែង​ហើយ​ដូចម្តេច​ហ្ន៎។
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637350216381332997
ទៅកាន់ទំព័រ៖