ព្រះត្រៃបិដក ភាគ ៦៥

ស្ទាបអង្អែល​ក្បាល​របស់​កុមារ​តូច​ខ្លះ ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ​ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​កាយ យ៉ាងនេះ​ឯង។ នេះ ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​កាយ។
 ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ​ ទៅ​ក្នុង​សង្ឃ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា​ខ្លះ ទៅ​ក្នុង​គណៈ​ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា​ខ្លះ ចូល​ទៅ​ក្នុង​ចន្លោះផ្ទះ​ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា​ខ្លះ។
 ភិក្ខុ​ទៅ​ក្នុង​សង្ឃ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា​ តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ទៅ​ក្នុង​សង្ឃ មិន​ធ្វើ​សេចក្តី​កោតក្រែង គឺ​មិន​ប្រាប់​ពួក​ភិក្ខុ​ជា​ថេរៈ​ ឬ (​ពួក​ភិក្ខុ​ជា​ថេរៈ​) មិនបាន​អារាធនា ក៏​សំដែងធម៌​ វិសជ្ជនា​ប្រស្នា សំដែង​បាតិមោក្ខ ដល់​ពួក​ភិក្ខុ​ដែល​ទៅកាន់​អារាម ឈរ​និយាយ​ខ្លះ និយាយ​វាសដៃ​ខ្លះ​ ភិក្ខុ​ទៅ​ក្នុង​សង្ឃ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា យ៉ាងនេះ​ឯង។
 ភិក្ខុ​ទៅ​ក្នុង​គណៈ សំដែង​ការ​ឃ្នើសឃ្នង​ប៉ែក​ខាង​វាចា តើ​ដូចម្តេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ទៅ​ក្នុង​គណៈ មិន​ធ្វើ​សេចក្តី​កោតក្រែង គឺ​មិន​ប្រាប់​ពួក​ភិក្ខុ​ជា​ថេរៈ​ ឬ (ភិក្ខុ​ជា​ថេរៈ​) មិនបាន​អារាធនា ក៏​សំដែងធម៌ វិសជ្ជនា​ប្រស្នា​ដល់​ពួក​ភិក្ខុ​ដែល​ទៅកាន់​អារាម​ ឈរ​និយាយ​ខ្លះ និយាយ​វាសដៃ​ខ្លះ
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637350918214047206
ទៅកាន់ទំព័រ៖