ព្រះត្រៃបិដក ភាគ ៦៥
មិនមែន (ចេញ) អំពីត្រកូលមានភោគៈលើសលប់ ហើយបួសទេ។ មិនចេះព្រះសូត្រទេ តែមានចិត្តតាំងខ្លួនស្មើនឹងបុគ្គលដែលចេះព្រះសូត្រ។ មិនទ្រទ្រង់ព្រះវិន័យ។ មិនមែនជាធម្មកថិក។ មិនប្រព្រឹត្តអារញ្ញិកធុតង្គ។ មិនប្រព្រឹត្តបិណ្ឌបាតិកធុតង្គ។ មិនប្រព្រឹត្តបំសុកូលិកធុតង្គ។ មិនប្រព្រឹត្តតេចីវរិកធុតង្គ។ មិនប្រព្រឹត្តសបទានចារិកធុតង្គ។ មិនប្រព្រឹត្តខលុបច្ឆាភត្តិកធុតង្គ។ មិនប្រព្រឹត្តនេសជ្ជិកធុតង្គ។ មិនប្រព្រឹត្តយថាសន្ថតិកធុតង្គ។ មិនបានបឋមជ្ឈានទេ តែមានចិត្តតាំងខ្លួនស្មើនឹងបុគ្គលដែលបានបឋមជ្ឈាន។បេ។ មិនបាននេវសញ្ញានាសញ្ញាយតនសមាបត្តិទេ តែមានចិត្តតាំងខ្លួនស្មើនឹងបុគ្គលបាននេវសញ្ញានាសញ្ញាយតនសមាបត្តិ។ នេះ ការឃ្នើសឃ្នងប៉ែកខាងចិត្ត។ ការឃ្នើសឃ្នង ៣ នេះ បុគ្គលណា លះបង់ ផ្តាច់បង់ ឲ្យស្ងប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ បុគ្គលនោះ លោកហៅថា អ្នកមិនមានការឃ្នើសឃ្នង ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានការឃ្នើសឃ្នង។
ID: 637350918860537825
ទៅកាន់ទំព័រ៖