ព្រះត្រៃបិដក ភាគ ៦៥

 បុគ្គល​មាន​សេចក្តី​ប៉ុនប៉ង​ដើម្បី​បំបែក​ រមែង​សន្សំ​ការ​ញុះញង់​យ៉ាងនេះ​ថា​ ធ្វើ​ម្តេច​ឲ្យ​​ពួក​ជន​នេះ​ ផ្សេង​ ៗ ពីគ្នា​ ទីទៃ​ពីគ្នា​ ជា​ពួក​ ជា​ចំណែក​ពីរ​ បែកគ្នា​ជា​ពីរ​ ជា​ពីរ​ក្រុម​ គប្បី​បែក​គ្នា​ មិន​គប្បី​រួបរួម​គ្នា នៅជា​ទុក្ខ​ មិន​សប្បាយ​។
 ការ​ញុះញង់​នុ៎ះ​ ដែល​បុគ្គល​ណា​ បាន​លះបង់​ ផ្តាច់ផ្តិល ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើត​ឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​ មិន​ប្រកប​ មិន​ឈម​ មិន​ធ្លាក់​ មិន​ស្រប​ចុះ​ ក្នុង​ការ​ញុះញង់​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) រមែង​មិន​ប្រកប​ក្នុង​ការ​ញុះញង់​។ ហេតុ​នោះ​ ព្រះមានព្រះភាគ​ ត្រាស់​ថា​
បុគ្គល​អ្នក​រួញចិត្ត​ អ្នក​មិន​កុហក​ អ្នក​មិន​មាន​សេចក្តី​ប្រាថ្នា​ អ្នក​មិន​មាន​សេចក្តី​កំណាញ់​ អ្នក​មិន​មានការ​ឃ្នើសឃ្នង​ អ្នក​ដែលគេ​មិន​គួរ​ខ្ពើម​ រមែង​ជា​អ្នក​មិន​ប្រកប​ក្នុង​ការ​ញុះញង់​។
[៨២​] បុគ្គល​អ្នក​មិន​ស្រស់ស្រាយ​ ក្នុង​វត្ថុជា​ទី​ត្រេកអរ​ផង​ អ្នក​មិន​ប្រកប​ក្នុង​ការ​មើលងាយ​ផង​ អ្នក​ទន់ភ្លន់​ផង​ អ្នកមាន​ប្រាជ្ញាវាងវៃ​ផង​ រមែង​ជា​អ្នក​មិន​មាន​ជំនឿ​ មិន​ប្រាសចាក​តម្រេក​។
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 637350920360264801
ទៅកាន់ទំព័រ៖