ព្រះត្រៃបិដក ភាគ ៦៥

 [៨៤​] ពាក្យ​ថា​ អ្នក​មិន​ប្រកប​ក្នុង​ការ​មើលងាយ​ អធិប្បាយ​ថា​ ចុះ​ការ​មើលងាយ​ តើ​ដូចម្តេច​។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ រមែង​មើលងាយ​បុគ្គល​ដទៃ​ ដោយ​ជាតិ​ ឬដោយ​គោត្រ​។បេ។ ឬក៏​ដោយ​វត្ថុ​ណាមួយ​។ មានះ​ អាការ​មានះ​ ភាព​នៃ​មានះ​ ការ​ឆ្មើងឆ្មៃ​ អាការ​ឆ្មើងឆ្មៃ​ ចិត្ត​ដូច​ទង់ជ័យ​ ការ​ប្រកាន់​ចិត្ត​ ភាព​នៃ​ចិត្ត​ប្រាថ្នា​ដូច​ដងទង់​ឯណា​ មាន​សភាព​បែបនេះ​ នេះ​ហៅថា​ សេចក្តី​មើលងាយ​។ សេចក្តី​មើលងាយ​នុ៎ះ​ បុគ្គល​ណា​ បាន​លះបង់​ ផ្តាច់ផ្តិល​ ឲ្យ​ស្ងប់​ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរឲ្យ​កើតឡើង​បាន​ ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ​ បុគ្គល​នោះ​មិន​ប្រកប​ មិន​ឈម​ មិន​ធ្លាក់​ មិន​ស្រប​ចុះ​ ក្នុង​សេចក្តី​មើលងាយ​។ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) អ្នក​មិន​ប្រកប​ក្នុង​ការ​មើលងាយ​។
 [៨៥​] ពាក្យ​ថា​ អ្នក​ទន់ភ្លន់​ផង​ អ្នកមាន​ប្រាជ្ញាវាងវៃ​ផង​ អធិប្បាយ​ថា​ ដែល​ឈ្មោះថា​ អ្នក​ទន់ភ្លន់​ ព្រោះ​ជា​អ្នក​ប្រកបដោយ​កាយ​កម្ម​ដ៏​ទន់ភ្លន់​ ដោយ​វចីកម្ម​ដ៏​ទន់ភ្លន់​។ ឈ្មោះថា​ អ្នក​ទន់ភ្លន់​ ព្រោះ​ជា​អ្នក​ប្រកបដោយ​មនោ​កម្ម​ដ៏​ទន់ភ្លន់​។ ឈ្មោះថា​ អ្នក​ទន់ភ្លន់​ ព្រោះ​ជា​អ្នក​ប្រកបដោយ​សតិ​ប្ប​ដ្ឋាន​ដ៏​ល្អិត​។ ដោ​យស​ម្ម​ប្ប​ធាន​ដ៏​ល្អិត​។ ដោយ​ឥទ្ធិបាទ​ដ៏​ល្អិត​។ ដោយ​ឥន្រ្ទិយ​ដ៏​ល្អិត​។ ដោយ​ពលៈ​ដ៏​ល្អិត​។
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637350921075670918
ទៅកាន់ទំព័រ៖