ព្រះត្រៃបិដក ភាគ ៦៦

 [៥] ពាក្យ​ថា មិន​ប្រកាន់​របស់​អ្វី​ក្នុង​លោក​ គឺ​មិន​ប្រកាន់ មិន​កាន់​យក មិន​ស្ទាបអង្អែល ដោយ​ឧបាទាន​ទាំងបួន។ ពាក្យ​ថា ក្នុង​លោក​ គឺ​ក្នុង​អបាយលោក មនុស្សលោក ទេវលោក ខន្ធ​លោក ធាតុ​លោក អាយតន​លោក។ ពាក្យ​ថា របស់​អ្វីមួយ​ គឺ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​នីមួយ ហេតុ​នោះ (ត្រាស់​សួរ​ថា​) មិន​ប្រកាន់​របស់​អ្វី​ក្នុង​លោក។ ហេតុ​នោះ​ ព្រះពុទ្ធ​និម្មិត​នោះ (ត្រាស់​សួរ​ថា​)
 ខ្ញុំ​សូម​សួរ​វិវេក​ផង សន្តិបទ​ផង ចំពោះ​ព្រះអង្គ​ជា​អាទិច្ចពន្ធុ ទ្រង់​ស្វែងរក​គុណ​ធំ​ ភិក្ខុ​ឃើញ​ដូចម្តេច ហើយ​ញុំាង​កិលេស​ឲ្យ​រលត់ ទើប​មិន​ប្រកាន់​នូវ​របស់​អ្វី​ក្នុង​លោក។
[៦] ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ថា បុគ្គល​គប្បី​រំលត់​ឫស​គល់​នៃ​បបញ្ច​សង្ខា និង​អស្មិមានះ​ទាំងពួង​ដោយ​ការយល់​ តណ្ហា​ទាំងឡាយ​ណាមួយ​ជា​ខាងក្នុង បុគ្គល​គប្បី​មានសតិ​សព្វកាល សិក្សា​ដើម្បី​បន្ទោបង់​តណ្ហា​ទាំងនោះ។
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637351908910667968
ទៅកាន់ទំព័រ៖