ព្រះត្រៃបិដក ភាគ ៦៦

 ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ ហើយ​សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ​ តើ​ដូចម្តេច​។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ចូល​ទៅកាន់​ចន្លោះផ្ទះ​ហើយ​ គេ​មិនទាន់​និយាយ​ថា លោកម្ចាស់​សូម​ចូល​មក ក៏​ចូល​មក គេ​មិនទាន់​និយាយ​ថា លោកម្ចាស់​សូម​ឈរ​រង់​ ក៏​នៅ​ឈរ គេ​មិនទាន់​និយាយ​ថា លោកម្ចាស់​សូម​គង់ ក៏​អង្គុយ ចូល​ទៅកាន់​ទី​មិនមែន​ទី​ឱកាស​ខ្លះ​ ឈរ​ក្នុង​ទី​មិនមែន​ឱកាស​ខ្លះ អង្គុយ​ក្នុង​ទី​មិនមែន​ឱកាស​ខ្លះ ម្នីម្នា​ចូល​ទៅ​ក្នុង​បន្ទប់​ទាំងឡាយ​របស់​ត្រកូល​ទាំងឡាយ​ ជាទី​ដែលគេ​ពួន​ផង បិទបាំង​ផង ជាទី​ដែល​ពួក​ស្រី​ក្នុង​ត្រកូល ពួក​កូនស្រី​របស់​ត្រកូល​ ​ពួក​កូនប្រសា​ស្រី​របស់​ត្រកូល ពួក​កុមារី​របស់​ត្រកូល​អង្គុយ​ខ្លះ ស្ទាបអង្អែល​ក្បាល​របស់​កុមារ​តូច​ខ្លះ​ ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ ហើយ​សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​កាយ យ៉ាងនេះ​។ នេះ​ឈ្មោះថា អំពើ​ឃ្នើសឃ្នង ប្រកបដោយ​កាយ​។
 អំពើ​ឃ្នើសឃ្នង​ប្រកបដោយ​វាចា តើ​ដូចម្តេច​។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ នៅក្នុង​សង្ឃ សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​វាចា​ ក៏​មាន នៅក្នុង​គណៈ សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​វាចា​ក៏​មាន ចូល​ទៅ​ចន្លោះផ្ទះ ហើយ​សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​វាចា​ក៏​មាន​។
 ភិក្ខុ​នៅក្នុង​សង្ឃ សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​វាចា​ តើ​ដូចម្តេច​។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ នៅក្នុង​សង្ឃ​ មិន​ធ្វើ​សេចក្តី​កោតក្រែង
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637351973756941341
ទៅកាន់ទំព័រ៖