ព្រះត្រៃបិដក ភាគ ៦៦
គឺមិនប្រាប់ពួកភិក្ខុជាថេរៈ ឬពួកភិក្ខុជាថេរៈមិនបានអារាធនា ក៏សំដែងធម៌ ឆ្លើយប្រស្នា សំដែងបាតិមោក្ខ ដល់ពួកភិក្ខុនៅក្នុងអារាម ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុនៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយវាចា យ៉ាងនេះ។
ភិក្ខុនៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកបដោយវាចា តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ នៅក្នុងគណៈ មិនធ្វើសេចក្តីកោតក្រែង គឺមិនប្រាប់ភិក្ខុជាថេរៈ ឬពួកភិក្ខុជាថេរៈមិនបានអារាធនា ក៏សំដែងធម៌ ឆ្លើយប្រស្នា ដល់ពួកភិក្ខុនៅក្នុងអារាម ឈរនិយាយខ្លះ និយាយវាសដៃខ្លះ សំដែងធម៌ ឆ្លើយប្រស្នាដល់ពួកភិក្ខុនី ពួកឧបាសក ពួកឧបាសិកាដែលនៅក្នុងអារាម ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុនៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកបដោយវាចា យ៉ាងនេះ។
ភិក្ខុចូលទៅកាន់ចន្លោះផ្ទះ ហើយសំដែងការឃ្នើសឃ្នងប្រកបដោយវាចា តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ ចូលទៅកាន់ចន្លោះផ្ទះហើយ និយាយនឹងស្រី ឬនឹងកុមារី និយាយមម៉េះមម៉ោះថា នែនាងឈ្មោះនេះ នែនាងគោត្រនេះ មានអ្វីទេ មានបបរទេ មានបាយទេ មានបង្អែមទេ ពួកយើងនឹងផឹកអ្វី បរិភោគអ្វី ស៊ីអ្វី មានអ្វីទេ ពួកនាងនឹងឲ្យអ្វីដល់អាត្មា
ID: 637351974139491775
ទៅកាន់ទំព័រ៖