ព្រះត្រៃបិដក ភាគ ៦៦

ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ ហើយ​សំដែង​ការ​ឃ្នើសឃ្នង​ប្រកបដោយ​វាចា​ យ៉ាងនេះ​។ នេះ ឈ្មោះថា​ អំពើ​ឃ្នើសឃ្នង​ប្រកបដោយ​វាចា​។
 អំពើ​ឃ្នើសឃ្នង​ប្រកបដោយ​ចិត្ត តើ​ដូចម្តេច​។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ ជា​អ្នក​មិន​ចេញ​អំពី​ត្រកូល​ខ្ពស់​ហើយ​បួស​ទេ​ តែ​តាំងចិត្ត​ធ្វើខ្លួន​ឲ្យ​ប្រហែល​នឹង​បុគ្គល​ដែល​ចេញ​អំពី​ត្រកូល​ខ្ពស់​ហើយ​បួស​ ជា​អ្នក​មិន​ចេញ​អំពី​ត្រកូល​ធំ​ហើយ​បួស​ ជា​អ្នក​មិន​ចេញ​អំពី​ត្រកូល​មាន​ភោគៈ​ច្រើន​ហើយ​បួស ជា​អ្នក​មិន​ចេញ​អំពី​ត្រកូល​មាន​ភោគៈ​ដ៏​លើសលប់​ហើយ​បួស​ទេ​ តែ​តាំងចិត្ត​ធ្វើខ្លួន​ឲ្យ​ប្រហែល​នឹង​បុគ្គល​ដែល​ចេញ​អំពី​ត្រកូល​មាន​ភោគៈ​លើសលប់​ហើយ​បួស​ ជា​អ្នក​មិន​ចេះ​ព្រះ​សូត្រ​ទេ តែ​តាំងចិត្ត​ធ្វើខ្លួន​ឲ្យ​ប្រហែល​នឹង​បុគ្គល​ដែល​ចេះ​ព្រះ​សូត្រ​ ជា​អ្នក​មិន​ទ្រទ្រង់​ព្រះ​វិន័យ មិនមែន​ជា​ធម្មកថិក មិន​ប្រព្រឹត្ត​អារញ្ញិក​ធុតង្គ​ មិន​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ មិន​ប្រព្រឹត្ត​បំសុ​កូ​លិក​ធុតង្គ មិន​ប្រព្រឹត្ត​តេ​ចីវរិ​កធុតង្គ​ មិន​ប្រព្រឹត្ត​សប​ទាន​ចារិក​ធុតង្គ មិន​ប្រព្រឹត្ត​ខលុ​បច្ឆា​ភត្តិក​ធុតង្គ មិន​ប្រព្រឹត្ត​នេ​សជ្ជិ​កធុតង្គ​ មិន​ប្រព្រឹត្ត​យថា​សន្ថតិ​កធុតង្គ​ទេ តែ​តាំងចិត្ត​ធ្វើខ្លួន​ឲ្យ​ប្រហែល​នឹង​បុគ្គល​ដែល​ប្រព្រឹត្ត​យថា​សន្ថតិ​កធុតង្គ​ ជា​អ្នក​មិនបាន​បឋមជ្ឈាន​ទេ
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637351974470316160
ទៅកាន់ទំព័រ៖