ព្រះត្រៃបិដក ភាគ ៦៦

តែ​តាំងចិត្ត​ធ្វើខ្លួន​ឲ្យ​ប្រហែល​នឹង​បុគ្គល​ដែល​បាន​បឋមជ្ឈាន​ ជា​អ្នក​មិនបាន​ទុតិយជ្ឈាន មិនបាន​តតិយជ្ឈាន មិនបាន​ចតុត្ថជ្ឈាន មិនបាន​អាកាសានញ្ចាយតន​សមាបត្តិ​ មិនបាន​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ មិនបាន​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ មិន​បា​ននេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ទេ​ តែ​តាំងចិត្ត​ធ្វើខ្លួន​ឲ្យ​ប្រហែល​នឹង​បុគ្គល​ដែល​បា​ននេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ នេះ ឈ្មោះថា អំពើ​ឃ្នើសឃ្នង​ប្រកបដោយ​ចិត្ត​។ ពាក្យ​ថា មិន​គប្បី​សិក្សា​នូវ​អំពើ​ឃ្នើសឃ្នង​ បាន​សេចក្តី​ថា មិន​គប្បី​សិក្សា មិន​គប្បី​ប្រព្រឹត្ត មិន​គប្បី​ប្រព្រឹត្ត​ព្រម​ មិន​គប្បី​ប្រព្រឹត្ត​សមាទាន​នូវ​អំពើ​ឃ្នើសឃ្នង គឺ​គប្បី​លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិនកើត​មាន​នូវ​អំពើ​ឃ្នើសឃ្នង​ គប្បី​ជា​អ្នក​ឆ្ងាយ វៀរ វៀរ​ស្រឡះ ឃ្លាត​ចេញ រលាស់ចោល រួច​ស្រឡះ ប្រាស​ចេញ ចាក​អំពើ​ឃ្នើសឃ្នង​ គប្បី​នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺ​កិលេស ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​សិក្សា​នូវ​អំពើ​ឃ្នើសឃ្នង​។
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637351974917405257
ទៅកាន់ទំព័រ៖