ព្រះត្រៃបិដក ភាគ ៦៦

(មុសាវាទ​របស់​បុគ្គល​) ព្រោះ​បិទបាំង​សេចក្តី​យល់ ១ ព្រោះ​បិទបាំង​សេចក្តី​ចូលចិត្ត​ ១ ព្រោះ​បិទបាំង​សេចក្តី​គាប់ចិត្ត ១ ព្រោះ​បិទបាំង​សេចក្តី​សំគាល់ ១ ព្រោះ​បិទបាំង​ការ​កើត​ ១ មុសាវាទ​រមែង​មាន​ដោយ​អាការៈ ៨ នេះ ពាក្យ​ថា បុគ្គល​គប្បី​វៀរចាក​ការ​ពោល​ពាក្យ​កុហក​ បាន​សេចក្តី​ថា គប្បី​វៀរចាក​ការ​ពោល​ពាក្យ​កុហក គប្បី​លះបង់ បន្ទោបង់ ធ្វើ​ឲ្យ​វិនាស មិន​ឲ្យ​កើតមាន​បែបភាព នូវ​ការ​ពោល​ពាក្យ​កុហក គប្បី​ជា​អ្នក​ឆ្ងាយ វៀរ វៀរ​ស្រឡះ​ ឃ្លាត​ចេញ រលាស់ចោល រួច​ស្រឡះ ប្រាស​ចេញ ចាក​ការ​ពោល​ពាក្យ​កុហក គប្បី​នៅ​ដោយចិត្ត​ដែល​ប្រាសចាក​ដែន​គឺ​កិលេស​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​គប្បី​វៀរចាក​ការ​ពោល​ពាក្យ​កុហក​។
 [៧៤​] អធិប្បាយ​ពាក្យ​ថា គប្បី​ជា​អ្នកដឹងខ្លួន មិន​ធ្វើ​នូវ​ការ​ពោល​អួត​ទាំងឡាយ​ សំនួរ​ថា ភាព​នៃ​ការ​ពោល​អួត តើ​ដូចម្តេច​។ បុគ្គល​ខ្លះ​ ក្នុង​លោក​នេះ ជា​អ្នកពោល​អួត ពោល​អួត​គ្រប់យ៉ាង បានខាង​ការ​ពោល​អួត ភាព​នៃ​ការ​ពោល​អួត​ សេចក្តី​ពោល​អួត សំដី​គ្រោតគ្រាត សំដី​គគ្រើម ការ​អួត​ខ្លាំង សេចក្តី​អួត​ខ្លាំង​ ក្នុង​ដំណើរ​នោះ នេះ​លោក​ហៅថា ភាព​នៃ​ការ​អួត​។ ពាក្យ​ថា គប្បី​ជា​អ្នកដឹងខ្លួន មិន​ធ្វើ​នូវ​ការ​ពោល​អួត​ទាំងឡាយ​ បាន​សេចក្តី​ថា ជា​អ្នកដឹងខ្លួន មិន​គប្បី​ធ្វើ មិន​គប្បី​បង្កើត មិន​គប្បី​បង្កើត​ព្រម​ មិន​គប្បី​បញ្ចេញ មិន​គប្បី​បញ្ចេញ​ចំពោះ
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637351975924724254
ទៅកាន់ទំព័រ៖