ព្រះត្រៃបិដក ភាគ ៦៦

ប្រព្រឹត្ត​យថា​សន្ថតិ​កធុតង្គ។ បុគ្គល​នោះ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ អញ​ជា​អ្នក​បរិបូរ​ដោយ​វ័ត ឯ​ពួក​ភិក្ខុ​ឯទៀត​នេះ មិន​បរិបូរ​ដោយ​វ័ត​ទេ។ ព្រោះ​ការ​បរិបូរ​ដោយ​វ័ត​នោះ​ បុគ្គល​នោះ​មើលងាយ​បុគ្គល​ដទៃ។ ពាក្យ​ថា ទាំង​មិន​គប្បី​មើលងាយ​នូវ​បុគ្គល​ដទៃ ដោយ​ការ​ចិញ្ចឹមជីវិត​ ដោយ​បញ្ញា ដោយ​សីល និង​វ័ត បាន​សេចក្តី​ថា មិន​គប្បី​មើលងាយ មិន​គប្បី​បង្អាប់​បុគ្គល​ដទៃ​ដោយ​ការ​ចិញ្ចឹមជីវិត​ដ៏​សៅហ្មង​ ដោយ​ការ​ចិញ្ចឹមជីវិត​ដ៏​ឧត្តម ដោយ​ការ​បរិបូរ​ដោយ​បញ្ញា ដោយ​ការ​បរិបូរ​ដោយ​សីល ដោយ​ការ​បរិបូរ​ដោយ​វ័ត​ មិន​គប្បី​បង្កើត​មានះ​ដោយហេតុ​នោះ មិន​គប្បី​ជា​អ្នក​រឹងរូស រឹងត្អឹង មាន​ក្បាល​ងើបឡើង​ដោយហេតុ​នោះ​ឡើយ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ទាំង​មិន​គប្បី​មើលងាយ​នូវ​បុគ្គល​ដទៃ ដោយ​ការ​ចិញ្ចឹមជីវិត​ដោយ​បញ្ញា ដោយ​សីល​ និង​វ័ត។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
បុគ្គល​គប្បី​វៀរចាក​ការ​ពោល​ពាក្យ​កុហក គប្បី​ជា​អ្នកដឹងខ្លួន​ មិន​ធ្វើ​នូវ​ការ​ពោល​អួត​ទាំងឡាយ ទាំង​មិន​គប្បី​មើលងាយ​នូវ​បុគ្គល​ដទៃ ដោយ​ការ​ចិញ្ចឹមជីវិត​ដោយ​បញ្ញា​ ដោយ​សីល និង​វ័ត​ឡើយ​។
[៧៦​] បុគ្គល​ត្រូវ​គេ​ប្រទូស្ត​ហើយ បើ​ឮនូវ​សំដីច្រើន​របស់​សមណៈ​ទាំងឡាយ​ ឬរបស់​ជន​មាន​មាត់ពាក្យ​ច្រើន​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637351976975799312
ទៅកាន់ទំព័រ៖