ព្រះត្រៃបិដក ភាគ ៦៦

ម្យ៉ាងទៀត យល់ ដឹង ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដហើយ​ នូវ​ធម៌​ដ៏​ស្មើ​ផង ធម៌​មិន​ស្មើ​ផង ធម៌​ជា​ផ្លូវ​ផង ធម៌​មិនមែន​ជា​ផ្លូវ​ផង ធម៌​មានទោស​ផង​ ធម៌​មិន​មានទោស​ផង ធម៌​ថោកទាប​ផង ធម៌​ខ្ពង់ខ្ពស់​ផង ធម៌​ខ្មៅ​ផង ធម៌​សផង ធម៌​ដែល​អ្នកចេះដឹង​តិះដៀល​ផង​ ធម៌​ដែល​អ្នកចេះដឹង​សរសើរ​ផង ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដឹង​ធម៌​នេះ យ៉ាងនេះ​ខ្លះ។ ឬថា យល់ ដឹង​ ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដហើយ​នូវ​ធម៌ គឺ​សម្មាបដិបទា​ អនុលោម​ប្ប​ដិ​បទា អប​ច្ច​នីក​ប្ប​ដិ​បទា អន្វ​ត្ថ​ប្ប​ដិ​ប្ប​ទា ធម្មា​នុ​ធម្មប្បដិ​ប្ប​ទា​ ការ​បំពេញ​ក្នុង​សីល​ទាំងឡាយ ការគ្រប់គ្រង​ទ្វារ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ ការ​ដឹង​ប្រមាណ​ក្នុង​ភោជន​ ការ​ប្រក​បរឿយៗ នូវ​សេចក្តី​ភ្ញាក់​រលឹក សតិ និង​សម្បជញ្ញៈ សតិ​ប្ប​ដ្ឋាន ៤ សម្ម​ប្ប​ធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ដ៏​ប្រសើរ​ប្រកបដោយ​អង្គ ៨ និព្វាន និង​និព្វាន​គាមិនី​បដិបទា​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ដឹង​ធម៌​នេះ​ យ៉ាងនេះ​ខ្លះ។
 [៨២​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​គប្បី​ពិនិត្យ​ មានស្មារតី សិក្សា​សព្វកាល ត្រង់​ពាក្យ​ថា ពិនិត្យ គឺ​ពិនិត្យ ពិចារណា ថ្លឹង ត្រិះរិះ​ ធ្វើឲ្យ​ជាក់ច្បាស់ ធ្វើឲ្យ​ប្រាកដ​ថា សង្ខារ​ទាំងអស់​មិន​ទៀង។បេ។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637351978405047884
ទៅកាន់ទំព័រ៖