ព្រះត្រៃបិដក ភាគ ៦៦
ពិនិត្យ ពិចារណា ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដថា របស់ណាមួយ មានការកើតឡើងជាធម្មតា របស់ទាំងអស់នោះ មានការរលត់ទៅជាធម្មតា ហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីពិនិត្យ។ ពាក្យថា សព្វកាល គឺសព្វកាល សព្វគ្រា ក្នុងកាលទាំងពួង។បេ។ ក្នុងគំនរនៃវ័យជាបច្ឆិម។ ពាក្យថា មានស្មារតី គឺមានស្មារតីដោយហេតុ ៤ គឺ ភិក្ខុចំរើនកាយេកាយានុបស្សនាសតិប្បដ្ឋាន។បេ។ ភិក្ខុនោះ លោកហៅថា អ្នកមានស្មារតី។ ពាក្យថា គប្បីសិក្សា បានដល់សិក្ខា ៣ គឺអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។បេ។ នេះ អធិប្បញ្ញាសិក្ខា។ គប្បីនឹកសិក្សានូវសិក្ខាទាំង ៣ នេះ។បេ។ គប្បីសិក្សា គប្បីប្រព្រឹត្ត គប្បីប្រព្រឹត្តស្មើ គប្បីប្រព្រឹត្តសមាទាន ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុគប្បីពិនិត្យ មានស្មារតី សិក្សាសព្វកាល។
[៨៣] ពាក្យថា ដឹងនូវការរលត់ ថាជាការស្ងប់ គឺដឹងនូវការរលត់រាគៈ ថាជាការស្ងប់ ដឹង ស្គាល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យជាក់ច្បាស់ ធ្វើឲ្យប្រាកដ នូវការរលត់ទោសៈ មោហៈ។បេ។ អកុសលាភិសង្ខារទាំងអស់ ថាជាការស្ងប់ ហេតុនោះ (ទ្រង់ត្រាស់ថា) ដឹងនូវការរលត់ ថាជាការស្ងប់។
[៨៤] ពាក្យថា មិនគប្បីប្រហែសក្នុងសាសនានៃព្រះគោតម គឺក្នុងសាសនារបស់ព្រះគោតម ក្នុងសាសនារបស់ព្រះពុទ្ធ ក្នុងសាសនារបស់
ID: 637351978775721236
ទៅកាន់ទំព័រ៖