ព្រះត្រៃបិដក ភាគ ៦៦

ព្រះ​ជិនស្រី ក្នុង​សាសនា​របស់​ព្រះ​តថាគត ក្នុង​សាសនា​របស់​ព្រះពុទ្ធ​ជា​ទេវតា​ ក្នុង​សាសនា​របស់​ព្រះអរហន្ត។ ពាក្យ​ថា​មិន​គប្បី​ប្រហែស គឺ​គប្បី​ជា​អ្នកធ្វើ​ដោយ​សេចក្តី​គោរព​ ធ្វើ​មិន​ដាច់ ធ្វើ​មិនឈប់ មិន​ប្រព្រឹត្ត​រួញរា មិន​ដាក់​ឆន្ទៈ មិន​ដាក់ធុរៈ មិន​ធ្វេសប្រហែស​ក្នុង​ធម៌​ជាកុសល​ទាំងឡាយ​ថា​ កាលណា​អញ​គប្បី​ញុំាង​សីលក្ខន្ធ​ដែល​មិនទាន់​ពេញលេញ​ឲ្យ​ពេញលេញ​បាន។បេ។ ឬគប្បី​ញុំាង​សមា​ធិ​ក្ខន្ធ​ បញ្ញា​ខន្ធ វិ​មុ​ត្តិ​ក្ខន្ធ វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ ដែល​មិនទាន់​ពេញលេញ​ឲ្យ​ពេញ​បាន​ ឬកាល​ណា​អញ​គប្បី​កំណត់​ដឹង​នូវ​ទុក្ខ​ដែល​មិនទាន់​កំណត់​ដឹង​ ឬគប្បី​លះបង់​កិលេស​ទាំងឡាយ​ដែល​មិនទាន់​លះបង់ ឬគប្បី​ចំរើន​មគ្គ​ដែល​មិនទាន់​ចំរើន​ ឬគប្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​និរោធ​ដែល​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់ គឺ​បាន​ដល់​ឆន្ទៈ​ ការ​ព្យាយាម ការ​ឧស្សាហ៍ ការ​ព្យាយាម​ដ៏​មាំ កម្លាំងចិត្ត ការ​មិន​ត្រឡប់​វិញ សតិ និង​សម្បជញ្ញៈ​ ការ​ព្យាយាម​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស កា​រតំ​កល់​ព្យាយាម ការ​អធិដ្ឋាន ការ​ប្រក​បរឿយៗ និង​ការ​មិន​ប្រមាទ​ ក្នុង​កុសលធម៌​ទាំងឡាយ​នោះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) មិន​គប្បី​ប្រហែស​ក្នុង​សាស​នា​សនៃ​ព្រះ​គោតម។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា
ភិក្ខុ​ដឹង​ធម៌​នេះ​ហើយ គប្បី​ពិនិត្យ មានស្មារតី សិក្សា​សព្វកាល​ ដឹង​នូវ​ការ​រលត់ ថា​ជា​ការ​ស្ងប់​ហើយ
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637351979080448953
ទៅកាន់ទំព័រ៖