ព្រះត្រៃបិដក ភាគ ៦៦

ភ័យ​ទុក្ខទោមនស្ស​នុ៎ះ កើតមក​ពីណា​ដល់​ចោរ​នោះ។ ភ័យ​ទុក្ខទោមនស្ស កើតឡើង​ ចំរើន​ឡើង ដុះដាល​ឡើង លូតលាស់​ឡើង កើត​ប្រាកដ​ឡើង អំពី​អាជ្ញា​របស់​ខ្លួន។ ព្រះរាជា​មិន​ពេញ​ព្រះទ័យ​ ដោយ​អំពើ​សូម្បី​ត្រឹម​ប៉ុណ្ណេះ។ ព្រះរាជា​ទ្រង់​ត្រាស់​បង្គាប់​រាជបុរស​ឲ្យ​ធ្វើ​ចោរ​នោះ​ ដោយ​កម្ម​ការណ៍​ផ្សេង ៗ គឺ​វាយ​ដោយ​រំពាត់​ខ្លះ វាយ​ដោយ​ផ្តៅ​ខ្លះ វាយ​ដោយ​ដំបង​ខ្លី​ខ្លះ​ កាត់​ដៃ​ខ្លះ កាត់​ជើង​ខ្លះ កាត់​ទាំង​ដៃ​ទាំង​ជើង​ខ្លះ កាត់​ស្លឹកត្រចៀក​ខ្លះ កាត់​ច្រមុះ​ខ្លះ​ កាត់​ទាំង​ស្លឹកត្រចៀក​ទាំង​ច្រមុះ​ខ្លះ ធ្វើ​នូវ​វិ​លង្គ​ថា​លក​កម្ម (អំពើ​ដែល​ចោះ​រលា​ក្បាល​ធ្វើឲ្យ​ដូចជា​ឆ្នាំង​ជ្រក់​) ខ្លះ ធ្វើ​នូវ​សង្ខ​មុ​ណ្ឌ​កកម្ម (អំពើ​ដែលគេ​បកស្បែក​ក្បាល​ឲ្យ​រលីង​ដូច​ស័ង្ខ​) ខ្លះ ធ្វើ​នូវ​រាហុមុខ​កម្ម (អំពើ​ដែល​ថ្ពក់​ហែក​មាត់​ឲ្យ​ដូចជា​មាត់​រាហូ​) ខ្លះ ធ្វើ​នូវ​ជោតិ​មា​លិក​កម្ម (អំពើ​ដែល​រុំ​ខ្លួន​ដុត​) ខ្លះ ធ្វើ​នូវ​ហត្ថ​ប្ប​ជ្ជោ​តិក​កម្ម (អំពើ​ដែល​រុំ​ដៃ​ដុត​) ខ្លះ ធ្វើ​នូវ​ឯរក​វត្តិ​កកម្ម (អំពើ​ដែល​ពន្លាត់ស្បែក​កដល់ក​ជើង​) ខ្លះ ធ្វើ​នូវ​ចីរ​កវាសិក​កម្ម (អំពើ​ដែល​បកស្បែក​ធ្វើឲ្យ​ដូចជា​ស្លៀក​សម្បកឈើ​) ខ្លះ ធ្វើ​នូវ​ឯណេយ្យ​កកម្ម (អំពើ​ដែល​ដាក់​កង​ត្រង់​ជើង​ដោត​ឲ្យ​ឈរ​ហើយ​ដុត​) ខ្លះ ធ្វើ​នូវ​ពលិ​សមំសិ​កកម្ម (អំពើ​ដែល​ខ្វារ​សាច់​ដោយ​សន្ទូច​) ខ្លះ ធ្វើ​នូវ​កហាប​ណកកម្ម (អំពើ​ដែល​ចោះ​សរីរៈ​ប្រមា​ណប៉ុន​ៗកហាបណៈ​) ខ្លះ ធ្វើ​នូវ​ខា​រាប​តច្ឆិ​កកម្ម (អំពើ​ដែល​យក​ទឹក​ផ្សារ​ស្រោច​) ខ្លះ ធ្វើ​នូវ​បលិ​ឃបរិវត្តិ​កកម្ម (អំពើ​ដែល​ឲ្យ​ដេកផ្អៀង ហើយ​ដោត​ទម្លុះ​ប្រហោង​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637353458376147316
ទៅកាន់ទំព័រ៖