ព្រះត្រៃបិដក ភាគ ៦៦
ត្រចៀកទៅក្នុងដែនដីបង្វិលដូចជាជើងគុល) ខ្លះ ធ្វើនូវបលាលបីឋកកម្ម (អំពើដែលគេកិនឆ្អឹងឲ្យខ្ទេច ហើយយកសក់យួរឡើង ធ្វើឲ្យដូចជាកណ្តាប់ចំបើង) ខ្លះ ស្រោចដោយប្រេងក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ។ ចោរនោះ ទទួលរងទុក្ខទោមនស្ស ព្រោះហេតុនៃកម្មការណ៍ជាបច្ច័យក៏មាន។ ភ័យទុក្ខទោមនស្សបែបនុ៎ះ កើតមកពីណាដល់ចោរនោះ។ ភ័យទុក្ខទោមនស្សកើតឡើង ចំរើនឡើង ដុះដាលឡើង លូតលាស់ឡើង កើតប្រាកដឡើង អំពីអាជ្ញារបស់ខ្លួន។ ព្រះរាជាជាធំ (អាចធ្វើ) នូវអាជ្ញាទាំង ៤ យ៉ាងនេះឯង។ ចោរនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏កើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះកម្មរបស់ខ្លួន។ នាយនិរយបាលទាំងឡាយ ក៏ធ្វើនូវកម្មការណ៍ ឈ្មោះចំណង ៥ ប្រការ ចំពោះសត្វនោះ គឺបោះដែកគោលដ៏ក្តៅត្រង់ដៃ (ម្ខាង) បោះដែកគោលដ៏ក្តៅត្រង់ដៃទីពីរ បោះដែកគោលដ៏ក្តៅត្រង់ជើង (ម្ខាង) បោះដែកគោលដ៏ក្តៅត្រង់ជើងទីពីរ បោះដែកគោលដ៏ក្តៅត្រង់ពាក់កណ្តាលដើមទ្រូង។ សត្វនោះ ក៏ទទួលរងនូវវេទនា ជាទុក្ខដ៏ក្លៀវក្លា ខ្លោចផ្សាក្នុងនរកនោះ បាបកម្មនោះ មិនទាន់អស់ដរាបណា សត្វនោះក៏មិនធ្វើកាលកិរិយាដរាបនោះ។ ភ័យទុក្ខទោមនស្សនុ៎ះ កើតមកពីណាដល់ចោរនោះ។
ID: 637353458666630880
ទៅកាន់ទំព័រ៖