ព្រះត្រៃបិដក ភាគ ៦៦
ភ័យទុក្ខទោមនស្ស កើតចំរើន ដុះដាល លូតលាស់ កើតប្រាកដអំពីអាជ្ញារបស់ខ្លួន។ នាយនិរយបាលទាំងឡាយផ្តេកសត្វនោះ ហើយចាំងដោយដឹងទាំងឡាយ។ សត្វនោះ ក៏ទទួលរងវេទនា ជាទុក្ខដ៏ក្លៀវក្លា ខ្លោចផ្សា ក្នុងនរកនោះ បាបកម្មនោះ មិនទាន់អស់ដរាបណា សត្វនោះ ក៏មិនធ្វើកាលកិរិយាដរាបនោះ។ នាយនិរយបាលទាំងឡាយ ចាប់សត្វនោះ ឲ្យមានជើងឡើងលើ ឲ្យមានក្បាលចុះក្រោម ហើយក៏កាប់ដោយកាំបិតព្រាទាំងឡាយ។ នាយនិរយបាលទាំងឡាយ ទឹមសត្វនោះក្នុងរថហើយ ក៏បរទៅខ្លះ បរមកវិញខ្លះ លើផែនដីដ៏ក្តៅដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ។បេ។ នាយនិរយបាលទាំងឡាយ ឲ្យសត្វនោះឡើងទៅលើភ្នំរងើកភ្លើងដ៏ធំ ដែលភ្លើងកំពុងឆេះទ្រលោមសន្ធោសន្ធៅខ្លះ ឲ្យចុះខ្លះ។បេ។ នាយនិរយបាលទាំងឡាយ ចាប់សត្វនោះ ឲ្យមានជើងឡើងលើ ឲ្យមានក្បាលចុះក្រោមហើយ បោះចុះទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះទ្រលោមសន្ធោសន្ធៅ។ សត្វនោះ ត្រូវកម្មស្ងោរ ខ្ជោលឡើងដូចពពុះទឹកក្នុងខ្ទះនោះ។ សត្វនោះ ត្រូវកម្មស្ងោរខ្ជោលឡើងដូចពពុះទឹកក្នុងខ្ទះនោះ ក៏អណ្តែតឡើងលើម្តង ទៅក្រោមម្តង ទៅខាងទទឹងម្តង។ សត្វនោះ ទទួលរងវេទនាជាទុក្ខដ៏ក្លៀវក្លា ខ្លោចផ្សា ក្នុងនរកនោះ
ID: 637353458969349290
ទៅកាន់ទំព័រ៖