ព្រះត្រៃបិដក ភាគ ៦៦

បាបកម្ម​នោះ មិនទាន់​អស់​ដរាបណា សត្វ​នោះ ក៏​មិន​ធ្វើ​កាលកិរិយា​ដរាប​នោះ។ ភ័យ​ទុក្ខទោមនស្ស​នុ៎ះ កើតមក​ពីណា​ដល់​ចោរ​នោះ។ ភ័យ​ទុក្ខទោមនស្ស កើត​ចំរើន ដុះដាល​ លូតលាស់ កើត​ប្រាកដ អំពី​អាជ្ញា​របស់​ខ្លួន។ នាយ​និរយបាល​ទាំងឡាយ ចាប់​បោះ​សត្វ​នោះ​ទៅ​ក្នុង​មហានរក។ ឯមហានរក​នោះ​សោត
មាន​ជ្រុង ៤ មាន​ទ្វារ ៤ ដែល​ធម្មតា​ចែក​តាក់តែងដោយ​ចំណែក ព័ទ្ធ​ដោយ​កំពែង​ដែក​ គ្រប​ដោយ​ដែក។ ទី​នៃ​មហានរក​នោះ​ដែក​សុទ្ធ ដែល​រុងរឿង ប្រកបដោយ​កំ​ដៅ ផ្សាយ​ទៅ​អស់​មួយ​រយ​យោជន៍​ដោយ​ជុំវិញ​ ឋិតនៅ​សព្វកាល។ មហានរក​ទាំងនោះ ក្តៅ​ដ៏​ពន្លឹក​អស់​កាល​ជានិច្ច មាន​អណ្តាត​ភ្លើង ដែល​បុគ្គល​ចូល​ទៅ​បាន​ដោយ​ក្រ​ មាន​សភាព​គួរ​ជាទី​ព្រឺរោម តក់ស្លុត ជា​ទុក្ខ គួរខ្លាច។ គំនរ​អណ្តាត​ភ្លើង ដែល​តាំង​ឡើង​អំពី​ជញ្ជាំង​ខាងកើត​ ឆាបឆេះ​សត្វ​ទាំងឡាយ ដែល​មាន​បាបកម្ម ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ខាងលិច។ គំនរ​អណ្តាត​ភ្លើង​ ដែល​តាំង​ឡើង​អំពី​ជញ្ជាំង​ខាងលិច ឆាបឆេះ​សត្វ​ទាំងឡាយ ដែល​មាន​បាបកម្ម ផ្ទប់​ទៅ​នឹង​ជញ្ជាំង​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 637353459300235494
ទៅកាន់ទំព័រ៖