ព្រះត្រៃបិដក ភាគ ៦៦

ខាងកើត។ គំនរ​អណ្តាត​ភ្លើង ដែល​តាំង​ឡើង​អំពី​ជញ្ជាំង​ខាងជើង​ ឆាបឆេះ​សត្វ​ទាំងឡាយ​ដែល​មាន​បាបកម្ម ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ខាងត្បូង។ គំនរ​អណ្តាត​ភ្លើង​ ដែល​តាំង​ឡើង​អំពី​ជញ្ជាំង​ខាងត្បូង ឆាបឆេះ​សត្វ​ទាំងឡាយ​ដែល​មាន​បាបកម្ម ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ខាងជើង។ គំនរ​អណ្តាត​ភ្លើង​គួរខ្លាច តាំង​ឡើង​អំពី​ខាងក្រោម ឆាបឆេះ​សត្វ​ទាំងឡាយ ដែល​មាន​បាបកម្ម​ ផ្ទប់​ទៅ​នឹង​ដម្បូល។ គំនរ​អណ្តា​ភ្លើង ដ៏​គួរខ្លាច តាំង​ឡើង​អំ​ពី​ដម្បូល ឆាបឆេះ​សត្វ​ទាំងឡាយ​ដែល​មាន​បាបកម្ម​ ផ្ទប់​មក​នឹង​ផែនដី។ អម្បែង​ដែក កំពុង​ឆេះ​ក្តៅ​សព្វ​រុងរឿង​យ៉ាងណា នរកអវិចី (ក៏​ប្រាកដ​) ដល់​សត្វ​ដែល​តាំងនៅ​អំពី​ខាងក្រោម ខាងលើ​ អំពី​ខាង ក៏​យ៉ាងនោះ​ដែរ។ សត្វ​ទាំងឡាយ ជា​អ្នក​លោភ​ធំ ធ្វើអំពើ​អាក្រក់​ច្រើនយ៉ាង មានអំពើ​បាប​តែមួយ​យ៉ាង​ រមែង​ឆេះ តែ​មិន​ស្លាប់​ក្នុង​នរក​នោះ។ កាយ​នៃ​សត្វ​ទាំងឡាយ ដែល​អាស្រ័យ​នៅក្នុង​នរក​នោះ​ ប្រាកដ​ស្មើដោយ​ភ្លើង
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 637353459616502877
ទៅកាន់ទំព័រ៖