ព្រះត្រៃបិដក ភាគ ៦៦

អ្នក​ចូរ​មើល​ភាព​នៃ​កម្ម​ដ៏​មាំមួន​ចុះ សត្វ​ទាំងនោះ មិនទៅ​ជា​ផេះ​ មិនទៅ​ជា​ធ្យូង។ សត្វ​នរក​ទាំងឡាយ រមែង​ស្ទុះ​ទៅ​ទិសខាងកើត ស្ទុះ​អំពី​ទិស​នោះ មក​ទិសខាងលិច​ខ្លះ​ ស្ទុះ​ទៅ​ទិសខាងជើង ស្ទុះ​អំពី​ទិស​នោះ មក​ទិសខាងត្បូង​ខ្លះ។ សត្វ​នរក​ទាំងនោះ ស្ទុះ​ទៅ​ទិស​ណា​ ៗ ទ្វារ​ក្នុង​ទិស​នោះ ៗ ក៏​បិទ​ជិត​ឯង សត្វ​នរក​ទាំងនោះ សុទ្ធតែ​មាន​សេចក្តី​ប្រាថ្នា​ ដើម្បី​ចេញ ស្វែងរក​នូវ​ការ​រួច​ចេញ។ ប៉ុន្តែ​សត្វ​នរក​ទាំងនោះ មិនបាន​ចេញ​អំពី​នរក​នោះ​ ព្រោះ​កម្ម​ជា​បច្ច័យ បាបកម្ម​របស់​សត្វ​ទាំងនោះ មាន​ច្រើនយ៉ាង ដែល ខ្លួន​ធ្វើ​ហើយ​ ជា​កម្ម​ឲ្យផល​មិនទាន់​អស់។

 ភ័យ​ទុក្ខទោមនស្ស​នុ៎ះ កើតមក​ពីណា ដល់​សត្វ​នោះ។ ភ័យ​ទុក្ខទោមនស្ស​ កើត​ចំរើន ដុះដាល លូតលាស់ កើត​ប្រាកដ អំពី​អាជ្ញា​របស់​ខ្លួន។ ទុក្ខ​ក្នុង​នរក​ណា​ ទុក្ខ​ក្នុង​កំណើត​តិរច្ឆាន​ណា ទុក្ខ​ក្នុង​បិ​ត្តិ​វិស័យ​ណា ទុក្ខ​ក្នុង​មនុស្ស​ណា ទុក្ខ​ទាំងនោះ​ កើតអំពី​ណា ចំរើន​អំពី​ណា ដុះដាល​អំពី​ណា លូតលាស់​អំពី​ណា កើត​ប្រាកដ​ឡើង​អំពី​ណា។
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637353460012467413
ទៅកាន់ទំព័រ៖