ព្រះត្រៃបិដក ភាគ ៦៦
មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទិ្ធបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨។ មួយទៀត ឈ្មោះថា មានព្រះភាគ ព្រោះហេតុព្រះមានព្រះភាគ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ ពុទ្ធធម៌ ៦។ ព្រះនាមថា មានព្រះភាគនេះ មិនមែនមាតាធ្វើ មិនមែនបិតាធ្វើ មិនមែនបងប្អូនប្រុសធ្វើ មិនមែនបងប្អូនស្រីធ្វើ មិនមែនពួកមិត្តអាមាត្យធ្វើ មិនមែនពួកញាតិសាលោហិតធ្វើ មិនមែនពួកសមណព្រាហ្មណ៍ធ្វើ មិនមែនពួកទេវតាធ្វើទេ នេះជាព្រះនាមកើតក្នុងទីបំផុតវិមោក្ខរបស់ព្រះពុទ្ធទាំងឡាយមានព្រះភាគ បញ្ញតិថា មានព្រះភាគនុ៎ះ កើតដោយការធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបានចំពោះនូវសព្វញ្ញុតញ្ញាណ ទៀបគល់នៃពោធិព្រឹក្ស។
ក្នុងពាក្យថា បុគ្គលគប្បីរំលត់អស្មិមានះទាំងពួង ដោយការយល់ សេចក្តីថា បញ្ញា លោកហៅថា ការយល់ បានខាងប្រាជ្ញា ការដឹងច្បាស់។ល។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ។ ពាក្យថា អស្មិមានះ គឺការប្រកាន់ថា អញមានក្នុងរូប សេចក្តីពេញចិត្តថា អញមានការដេកត្រាំរឿយៗ ថា អញមានសេចក្តីប្រកាន់ ថាអញមានក្នុងវេទនា
ID: 637351909983932591
ទៅកាន់ទំព័រ៖