ព្រះត្រៃបិដក ភាគ ៦៦
បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីខ្លះ បងប្អូនស្រីទាស់ទែងនឹងបងប្អូនប្រុសខ្លះ សំឡាញ់ទាស់ទែងនឹងសំឡាញ់ខ្លះ។ ពួកជនទាំងនោះ ដល់នូវជំលោះ ប្រកែកទាស់ទែងក្នុងទីនោះហើយ ប្រហារនូវគ្នានឹងគ្នាដោយដៃខ្លះ ប្រហារដោយដុំដីខ្លះ ប្រហារដោយដំបងខ្លះ ប្រហារដោយគ្រឿងសស្រ្តាវុធខ្លះ។ ពួកជនទាំងនោះ ក្នុងទីនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវទុក្ខជិតស្លាប់ខ្លះ ហេតុនោះ (ទ្រង់ត្រាស់ថា) ទាស់ទែងគ្នា។
[៩៩] ពាក្យថា ភ័យចូលមកកាន់តថាគតព្រោះឃើញ ត្រង់ពាក្យថា ព្រោះឃើញ សេចក្តីថា ភ័យ សេចក្តីលំបាក ការចង្អៀតចង្អល់ ឧបទ្រពចង្រៃ រមែងមូលមក (កាន់តថាគត) ព្រោះឃើញ យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដ ហេតុនោះ (ទ្រង់ត្រាស់ថា) ភ័យចូលមកកាន់តថាគតព្រោះឃើញ។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
ភ័យចូលមកកាន់តថាគត ព្រោះឃើញប្រជាជនកំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ព្រោះឃើញពួកជនដែលទាស់ទែងគ្នីគ្នា។
ID: 637353462057724383
ទៅកាន់ទំព័រ៖