ព្រះត្រៃបិដក ភាគ ៦៦
[១០៤] ពាក្យថា តថាគតមិនឃើញ (នូវទីណាមួយដែលទុក្ខ) មិនញាំញី គឺមិនបានឃើញទីដែលទុក្ខមិនស្រោចចុះ បានឃើញតែទីដែលទុក្ខស្រោចចុះតែម្យ៉ាង។ សេចក្តីចំរើនទាំងពួង ត្រូវជរាញាំញី ភាពនៃការមិនមានរោគទាំងពួង ត្រូវព្យាធិញាំញី ជីវិតទាំងពួង ត្រូវមរណៈញាំញី លាភទាំងពួង ត្រូវអលាភញាំញី យសទាំងពួង ត្រូវអយសញាំញី សេចក្តីសរសើរទាំងពួង ត្រូវនិន្ទាញាំញី សុខទាំងពួង ត្រូវទុក្ខញាំញី។
ពួកធម៌ទាំងនុ៎ះ គឺ លាភ អលាភ យស អយស និន្ទា បសំសា សុខ និងទុក្ខ ជាសភាពមិនទៀង មិនឋិតថេរ មានការប្រែប្រួលជាធម្មតា ក្នុងពួកមនុស្ស
ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតមិនឃើញ (នូវទីណាមួយ) ដែលទុក្ខមិនញាំញីឡើយ។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
លោកមិនមានខ្លឹមដោយជុំវិញ សង្ខារក្នុងទិសទាំងអស់ ញាប់ញ័រ តថាគត កាលប្រាថ្នាសេចក្តីចំរើនដើម្បីខ្លួន មិនបានឃើញ (នូវទីណាមួយ ដែលទុក្ខ) មិនញាំញីឡើយ។
[១០៥] សេចក្តីមិនត្រេកអរ កើតមានដល់តថាគត ព្រោះឃើញសត្វទាំងឡាយ ដែលទាស់ចិត្ត ក្នុងកាលជាទីសាបសូន្យតែម្យ៉ាង ទាំងតថាគត បាន
ID: 637353464179114024
ទៅកាន់ទំព័រ៖