ព្រះត្រៃបិដក ភាគ ៦៦
សញ្ញា សង្ខារ វិញ្ញាណ សេចក្តីពេញចិត្តថា អញមានការដេកត្រាំរឿយៗ ថា អញមាន។ ពាក្យថា ព្រះមានព្រះភាគត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះទាំងពួង ដោយការយល់ បានសេចក្តីថា បុគ្គលគប្បីរំលត់ គប្បីចូលទៅរំលត់ គប្បីរំលត់មិនសល់ គប្បីរម្ងាប់ គប្បីឲ្យវិនាស គប្បីឲ្យស្ងប់រម្ងាប់នូវឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះផងទាំងពួង ដោយការយល់ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលគប្បីរំលត់ឫសគល់នៃបបញ្ចសង្ខា និងអស្មិមានះទាំងពួង ដោយការយល់។
[៨] អធិប្បាយពាក្យថា តណ្ហាទាំងឡាយណាមួយជាខាងក្នុង ត្រង់ពាក្យថា ណាមួយ គឺសព្វទាំងអស់ គ្រប់ទាំងអស់ ឥតសេសសល់ មិនមានសេសសល់ ពាក្យថា ណាមួយនុ៎ះ ជាពាក្យអស់រលីង ពាក្យថា តណ្ហា បានដល់រូបតណ្ហា។ល។ ធម្មតណ្ហា។ ពាក្យថា ជាខាងក្នុង គឺតណ្ហានោះ រមែងតាំងឡើងខាងក្នុង ហេតុនោះ ឈ្មោះថា ខាងក្នុង។ ម្យ៉ាងទៀត ចិត្ត លោកហៅថា ខាងក្នុង បានដល់ ចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ មនោ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីវិញ្ញាណក្ខន្ធ។ តណ្ហានោះ ទៅជាមួយគ្នា កើតជាមួយគ្នា ច្រឡំគ្នា ប្រកបព្រមដោយចិត្ត ដោយមនៈ មានការកើតក្នុងទីជាមួយគ្នា មានការរលត់ក្នុងទីជាមួយគ្នា មានវត្ថុតែមួយ
ID: 637351910335540956
ទៅកាន់ទំព័រ៖