ព្រះត្រៃបិដក ភាគ ៦៦

ឃើញ​សរ​ក្នុង​ពួក​សត្វ​នុ៎ះ ជាស​រអា​ស្រ័យ​នៅក្នុង​ហឫទ័យ ដែលគេ​កម្រ​ឃើញ​បាន។

 [១០៦​] អធិប្បាយ​ពាក្យ​ថា​ ដែល​ទាស់ចិត្ត​ក្នុង​កាល​ជាទី​សាបសូន្យ​តែ​ម្យ៉ាង ត្រង់​ពាក្យ​ថា ក្នុង​កាល​ជាទី​សាបសូន្យ​តែ​ម្យ៉ាង​ សេចក្តី​ថា ជរា​ញុំាង​ភាព​ក្មេង​ទាំងពួង​ឲ្យ​សាបសូន្យ ព្យា​ធិញុំាង​ភាព​មិន​មាន​រោគ​ទាំងពួង​ឲ្យ​សាបសូន្យ​ មរ​ណៈញុំាង​ជីវិត​ទាំងពួង​ឲ្យ​សាបសូន្យ អលាភ​ញុំាង​លាភ​ទាំងពួង​ឲ្យ​សាបសូន្យ អយស​ញុំា​ងយ​សទាំ​ងពួង​ឲ្យ​សាបសូន្យ​ និន្ទា​ញុំាង​សេចក្តី​សរសើរ​ទាំងពួង​ឲ្យ​សាបសូន្យ ទុ​ក្ខញុំាង​សុខ​ទាំងពួង​ឲ្យ​សាបសូន្យ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ក្នុង​កាល​ជាទី​សាបសូន្យ​តែ​ម្យ៉ាង។ ពាក្យ​ថា ទាស់ចិត្ត សេចក្តី​ថា​ សត្វ​ទាំងឡាយ អ្នក​ប្រាថ្នា​ភាព​ក្មេង ថ្នាំងថ្នាក់​នឹង​ជរា សត្វ​ទាំងឡាយ អ្នក​ប្រាថ្នា​ភាព​មិន​មាន​រោគ​ ថ្នាំងថ្នាក់​នឹង​ព្យាធិ សត្វ​ទាំងឡាយ​អ្នក​ប្រាថ្នា​ជីវិត ថ្នាំងថ្នាក់​នឹង​មរណៈ​ សត្វ​ទាំងឡាយ​អ្នក​ប្រាថ្នា​លាភ ថ្នាំងថ្នាក់​នឹង​អលាភ សត្វ​ទាំងឡាយ​អ្នក​ប្រាថ្នា​យស​ ថ្នាំងថ្នាក់​នឹង​អយស សត្វ​ទាំងឡាយ​អ្នក​ប្រាថ្នា​សេចក្តី​សរសើរ ថ្នាំងថ្នាក់​នឹង​និន្ទា​ សត្វ​ទាំងឡាយ​អ្នក​ប្រាថ្នា​សុខ ទាស់ ថ្នាំងថ្នាក់ ខ្ទាំង​ខ្ទាស់ ខ្ទាំង​ខ្ទាស់​ចំពោះ​ ចង្អៀតចង្អល់ តានតឹង​ចិត្ត​ដោយសារ​ទុក្ខ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ទាស់ចិត្ត​ក្នុង​កាល​ជាទី​សាបសូន្យ​តែ​ម្យ៉ាង។
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637353464620202424
ទៅកាន់ទំព័រ៖