ព្រះត្រៃបិដក ភាគ ៦៦

 [១០៧​] ពាក្យ​ថា សេចក្តី​មិន​ត្រេកអរ កើតមាន​ដល់​តថាគត​ព្រោះ​ឃើញ​ ត្រង់​ពាក្យ​ថា ព្រោះ​ឃើញ គឺ​ព្រោះ​ជួប យល់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ព្រោះ​ឃើញ។ ពាក្យ​ថា សេចក្តី​មិន​ត្រេកអរ (កើតមាន​) ដល់​តថាគត គឺ​សេចក្តី​មិន​ត្រេកអរ​ណា​ សេចក្តី​មិន​រីករាយ​ណា សេចក្តី​មិន​ស្រស់ស្រាយ​ណា សេចក្តី​អផ្សុក​ណា សេចក្តី​តក់ស្លុត​ណា​ មាន​ហើយ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សេចក្តី​មិន​ត្រេកអរ កើតមាន​ដល់​តថាគត​ព្រោះ​ឃើញ។
 [១០៨​] ពាក្យ​ថា ទាំង​តថាគត​បានឃើញ​សរ ក្នុង​ពួក​សត្វ​នុ៎ះ​ ត្រង់​ពាក្យ​ថា ទាំង គឺជា​បទ​តភ្ជាប់។បេ។ ពាក្យ​ថា ទាំង​នុ៎ះ ជាលំដាប់​នៃ​បទ។ ពាក្យ​ថា​ នុ៎ះ បាន​ដល់ ក្នុង​ពួក​សត្វ។ ពាក្យ​ថា សរ បាន​ដល់ សរ ៧ សរ​គឺ​រាគៈ សរ​គឺ​ទោសៈ សរ​គឺ​មោហៈ​ សរ​គឺ​មានះ សរ​គឺ​ទិដ្ឋិ សរ​គឺ​សោក សរ​គឺ​សង្ស័យ។ ពាក្យ​ថា បានឃើញ គឺ​បាន​ប្រទះ យល់ ឃើញ​ ចាក់ធ្លុះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ទាំង​តថាគត​បានឃើញ​សរ ក្នុង​ពួក​សត្វ​នុ៎ះ។
 [១០៩​] អធិប្បាយ​ពាក្យ​ថា ជាស​រអា​ស្រ័យ​នៅក្នុង​ហឫទ័យ​ ដែលគេ​កម្រ​ឃើញ​បាន ត្រង់​ពាក្យ​ថា ដែលគេ​កម្រ​ឃើញ​បាន
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637353465295756197
ទៅកាន់ទំព័រ៖