ព្រះត្រៃបិដក ភាគ ៦៦
គឺជួបប្រទះបានដោយក្រ យល់បានដោយក្រ ឃើញបានដោយក្រ ត្រាស់ដឹងបានដោយក្រ ឈ្វេងយល់បានដោយក្រ ចាក់ធ្លុះបានដោយក្រ។ ពាក្យថា ជាសរអាស្រ័យនៅក្នុងហឫទ័យ សេចក្តីថា ចិត្ត លោកហៅថា ហឫទ័យ បានដល់ ចិត្ត មនៈ មានសៈ ហទយៈ បណ្ឌរៈ មនៈ មនាយតនៈ មនិន្រ្ទិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណធាតុ ដែលកើតអំពីមនៈនោះ។ ពាក្យថា ជាសរអាស្រ័យនៅក្នុងហឫទ័យ បានសេចក្តីថា អាស្រ័យនៅក្នុងហឫទ័យ អាស្រ័យនូវចិត្ត អាស្រ័យនៅព្រមក្នុងចិត្ត ប្រព្រឹត្តទៅជាមួយ កើតជាមួយ ច្រឡំព្រម ប្រកបព្រម កើតជាមួយគ្នា រលត់ជាមួយគ្នា មានវត្ថុជាមួយគ្នា មានអារម្មណ៍ជាមួយគ្នានឹងចិត្ត ហេតុនោះ (ទ្រង់ត្រាស់ថា) ជាសរអាស្រ័យនៅក្នុងហឫទ័យ ដែលគេកម្រឃើញបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
សេចក្តីមិនត្រេកអរ កើតមានដល់តថាគត ព្រោះឃើញសត្វទាំងឡាយ ដែលទាស់ចិត្តក្នុងកាលជាទីសាបសូន្យតែម្យ៉ាង ទាំងតថាគតបានឃើញសរក្នុងពួកសត្វនុ៎ះ ជាសរអាស្រ័យនៅក្នុងហឫទ័យ ដែលគេកម្រឃើញបាន។
[១១០] បុគ្គលដែលត្រូវសរណាមុតហើយ រមែងស្ទុះទៅ
ID: 637353465657790972
ទៅកាន់ទំព័រ៖