ព្រះត្រៃបិដក ភាគ ៦៦
កាន់ទិសទាំងពួង បុគ្គលដកសរនោះហើយ ទើបមិនស្ទុះទៅ មិនលិចចុះ។
[១១១] អធិប្បាយពាក្យថា បុគ្គលដែលត្រូវសរណាមុតហើយ រមែងស្ទុះទៅកាន់ទិសទាំងពួង ត្រង់ពាក្យថា សរ បានដល់សរ ៧ សរគឺរាគៈ សរគឺទោសៈ សរគឺមោហៈ សរគឺមានះ សរគឺទិដ្ឋិ សរគឺសេចក្តីសោក សរគឺសេចក្តីសង្ស័យ។
សរគឺរាគៈ តើដូចម្តេច។ តម្រេក តម្រេកខ្លាំង សេចក្តីស្រើបស្រាល សេចក្តីត្រេកត្រអាល សេចក្តីរីករាយ តម្រេកដែលប្រកបដោយសេចក្តីរីករាយ តម្រេកខ្លាំងនៃចិត្ត។បេ។ អភិជ្ឈា លោភៈ អកុសលមូលឯណា នេះ សរគឺរាគៈ។
សរគឺទោសៈ តើដូចម្តេច។ គំនុំកើតឡើងថា គេបានប្រព្រឹត្តនូវសេចក្តីវិនាសដល់អាត្មាអញ គំនុំកើតឡើងថា គេកំពុងប្រព្រឹត្តនូវសេចក្តីវិនាសដល់អាត្មាអញ គំនុំកើតឡើងថា គេនឹងប្រព្រឹត្តនូវសេចក្តីវិនាសដល់អាត្មាអញ។បេ។ ភាពនៃចិត្តកាច ការញុំាងទឹកភ្នែកឲ្យស្រក់ ភាពនៃចិត្តមិនត្រេកអរ នេះ សរគឺទោសៈ។
សរគឺមោហៈ តើដូចម្តេច។ ការមិនដឹងទុក្ខ។បេ។ ការមិនដឹងនូវសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរំលត់ទុក្ខ ការមិនដឹងទីបំផុតខាងដើម ការមិនដឹងទីបំផុតខាងចុង ការមិនដឹងទីបំផុតខាងដើម និងទីបំផុតខាងចុង
ID: 637353466124797035
ទៅកាន់ទំព័រ៖