ព្រះត្រៃបិដក ភាគ ៦៦
ផ្លូវអាក្រក់ គន្លងខុស ភាពនៃសេចក្តីខុស លំនៅដូចជាកំពង់ ការប្រកាន់ក្នុងការស្វែងរកខុស ការប្រកាន់ភ្លាត់ ការប្រកាន់ឃ្លៀងឃ្លាត ការប្រកាន់ខុស ការប្រកាន់ក្នុងវត្ថុមិនពិតថាជាវត្ថុពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន មានសភាពយ៉ាងនេះ នេះ សរគឺទិដ្ឋិ។
សរគឺសេចក្តីសោក តើដូចម្តេច។ ការសោក អាការសោក ភាពនៃការសោក ការស្ងួតស្ងប់ក្នុង ការស្រពោនក្នុង ការក្តៅក្នុង ការក្តៅរោលរាលខាងក្នុង ការសញ្ជប់សញ្ជឹងនៃចិត្ត ការតូចចិត្តរបស់បុគ្គលដែលត្រូវវិនាសចាកញាតិប៉ះពាល់ក្តី ត្រូវវិនាសភោគៈប៉ះពាល់ក្តី ត្រូវវិនាសគឺរោគប៉ះពាល់ក្តី ត្រូវវិនាសចាកសីលប៉ះពាល់ក្តី ត្រូវវិនាសគឺទិដ្ឋិប៉ះពាល់ក្តី ឬប្រកបដោយវិនាសណាមួយក្តី ត្រូវទុក្ខធម៌ណាមួយប៉ះពាល់ក្តី នេះ សរគឺសេចក្តីសោក។
សរគឺសេចក្តីសង្ស័យ តើដូចម្តេច។ សេចក្តីសង្ស័យក្នុងទុក្ខ សេចក្តីសង្ស័យក្នុងទុក្ខសមុទ័យ សេចក្តីសង្ស័យក្នុងទុក្ខនិរោធ សេចក្តីសង្ស័យក្នុងទុក្ខនិរោធគាមិនីបដិបទា សេចក្តីសង្ស័យក្នុងទីបំផុតខាងដើម សេចក្តីសង្ស័យក្នុងទីបំផុតខាងចុង សេចក្តីសង្ស័យក្នុងទីបំផុតខាងដើម និងទីបំផុតខាងចុង សេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ដែលកើតឡើងអាស្រ័យគ្នានឹងគ្នា ព្រោះរបស់នេះជាបច្ច័យ សេចក្តីសង្ស័យ
ID: 637353466916995205
ទៅកាន់ទំព័រ៖