ព្រះត្រៃបិដក ភាគ ៦៦
            
        
        
            
            
                
                អាការសង្ស័យ ភាពនៃសេចក្តីសង្ស័យ ការប្រាសចាកសេចក្តីយល់ ការងឿងឆ្ងល់ ផ្លូវបែកជាពីរ ការអល់អែក ការកាន់យកនូវចំណែកច្រើនយ៉ាង ការស្ទាក់ស្ទើរ ការអង្គឺអង្គែ ការមិនចុះចិត្តស៊ប់ ភាពនៃចិត្តច្រួលច្រាល់ ការសាំញុំានៃចិត្តឯណា មានសភាពយ៉ាងនេះ នេះ សរគឺសេចក្តីសង្ស័យ។
 [១១២] ពាក្យថា បុគ្គលត្រូវសរណាមុតហើយ រមែងស្ទុះទៅកាន់ទិសទាំងពួង អធិប្បាយថា បុគ្គលត្រូវសរគឺរាគៈមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត សម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់នូវតំណ (នៃផ្ទះ) ខ្លះ ប្លន់ធំខ្លះ ធ្វើការប្លន់ក្នុងផ្ទះមួយខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយារបស់អ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ។ បុគ្គលដែលត្រូវសរគឺរាគៈមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះខ្លះ។ មួយទៀត បុគ្គលដែលត្រូវសរគឺរាគៈមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញាំញី ទន្រ្ទានហើយ កាលស្វែងរកភោគៈទាំងឡាយ រមែងស្ទុះទៅកាន់មហាសមុទ្រដោយនាវា ត្រូវត្រជាក់បៀតបៀន ត្រូវកំដៅបៀតបៀន លំបាកដោយសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ ពស់តូច និងពស់ធំ
            
            
         
        
            
                ID: 637353467258652317 
                
            
            
                ទៅកាន់ទំព័រ៖