ព្រះត្រៃបិដក ភាគ ៦៦
រមែងទទួលទុក្ខទោមនស្ស មានការមិនបានជាមូលខ្លះ កាលស្វែងរក ក៏រកបាន លុះបានហើយ ក៏ទទួលទុក្ខទោមនស្ស មានការរក្សាជាមូលថា ធ្វើម្តេចហ្ន៎ ព្រះរាជាមិនគប្បីយកភោគៈទាំងឡាយ ចោរទាំងឡាយមិនគប្បីលួចយកភោគៈទាំងឡាយរបស់អាត្មាអញ ភ្លើងមិនគប្បីឆេះ ទឹកមិនគប្បីបន្សាត់ ទាយាទទាំងឡាយមិនជាទីស្រឡាញ់ មិនគប្បីនាំយកទៅបាន ដូច្នេះខ្លះ។ បុគ្គលនោះ កាលរក្សាគ្រប់គ្រងយ៉ាងនេះ ភោគៈទាំងនោះក៏គង់វិនាសទៅ។ បុគ្គលនោះ ក៏ទទួលទុក្ខទោមនស្ស មានការព្រាត់ប្រាសជាមូលខ្លះ។ បុគ្គលដែលត្រូវសរគឺរាគៈមុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងស្ទុះទៅ រត់ទៅ រលះរលាំងទៅ អន្ទោលទៅ យ៉ាងនេះខ្លះ។ បុគ្គលដែលត្រូវសរគឺទោសៈ សរគឺមោហៈ សរគឺមានះ មុត ធ្លុះ ពាល់ត្រូវ គ្របសង្កត់ ញំាញី ទន្រ្ទានហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត សម្លាប់សត្វខ្លះ កាន់យកទ្រព្យដែលគេមិនបានឲ្យខ្លះ កាត់នូវតំណខ្លះ ប្លន់ធំខ្លះ ធ្វើការប្លន់ក្នុងផ្ទះមួយខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយារបស់អ្នកដទៃខ្លះ ពោលពាក្យកុហកខ្លះ។ បុគ្គលដែលត្រូវសរគឺមានះមុត ធ្លុះ ពាល់ត្រូវ
ID: 637353467775370850
ទៅកាន់ទំព័រ៖