ព្រះត្រៃបិដក ភាគ ៦៦

គ្រប​សង្កត់ ញាំញី ទន្រ្ទាន​ហើយ រមែង​ស្ទុះ​ទៅ រត់​ទៅ រលះរលាំង​ទៅ​ អន្ទោល​ទៅ យ៉ាងនេះ​ឯង។
 បុគ្គល​ដែល​ត្រូវ​សរ​គឺ​ទិដ្ឋិ​មុត ធ្លុះ​ ពាល់ត្រូវ គ្រប​សង្កត់ ញំា​ញី ទន្រ្ទាន​ហើយ រមែង​ទៅជា​អចេលក៍ (គ្មាន​សំពត់​) លះបង់​មារយាទ ស៊ី​លិទ្ធ​ដៃ​ (និង​ជម្រះ​ឧច្ចារៈ​ដោយ​ម្រាមដៃ​) ជា​អ្នក​មិន​ទទួល​ភត្ត​ដែល​មាន​គេ​ហៅរក​ថា​ លោក​ដ៏​ចំរើន​ចូរ​មក ជា​អ្នក​មិន​ទទួល​ភត្ត​ដែល​មាន​គេ​ឃាត់​ថា លោក​ដ៏​ចំរើន​ចូរ​ឈប់​ មិន​ទទួល​ភត្ត​ដែលគេ​នាំមក​មុន មិន​ទទួល​ភត្ត​ដែលគេ​ធ្វើ​ចំពោះ មិន​ត្រេកអរ​នឹង​កិច្ច​និមន្ត។ អចេលក៍​នោះ មិន​ទទួល​ភត្ត ដែល​ឃើញ​គេ​ដោះ​អំពី​មាត់ឆ្នាំង មិន​ទទួល​ភត្ត​ដែល​ឃើញ​គេ​ដោះ​អំពី​មាត់​កញ្ជើ​ មិន​ទទួល​ភត្ត​នៅចន្លោះ​ធរណីទ្វារ មិន​ទទួល​ភត្ត​នៅចន្លោះ​កំណាត់ឈើ មិន​ទទួល​ភត្ត​នៅចន្លោះ​អង្រែ​ មិន​ទទួល​ភត្ត​របស់​មនុស្ស​ពីរ​នាក់​កំពុង​បរិភោគ មិន​ទទួល​ភត្ត​របស់​ស្រ្តី​មានគភ៌​ មិន​ទទួល​ភត្ត​របស់​ស្រ្តី​កំពុង​បំបៅ​កូន មិន​ទទួល​ភត្ត​របស់​ស្រ្តី​កំពុង​នៅ​រួម​នឹង​បុរស​ មិន​ទទួល​ភត្ត​ដែលគេ​អង្គាស​មក មិន (ទទួល​ភត្ត​) ក្នុង​ទី​ដែល​មាន​ឆ្កែ​ចាំ​ មិន​ទទួល​ភត្ត​ក្នុង​ទី​ដែល​មាន​រុយរោម មិន​ស៊ី​ត្រី មិន​ស៊ីសាច់ មិន​ផឹក​មេរ័យ មិន​ផឹកទឹក​ថ្នាំ​ដែល​ត្រាំ​ដោយ​ស្រូវ​ទាំងពួង។ អចេលក៍​នោះ ជា​អ្នកទទួល​ភត្ត​តែ​ក្នុង​ផ្ទះ​មួយ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ដុំ​បាយ​មួយ​ពំនូត​ខ្លះ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637353468119452141
ទៅកាន់ទំព័រ៖