ព្រះត្រៃបិដក ភាគ ៦៦

ទទួល​ភត្ត​តែ​ក្នុង​ផ្ទះ​ពីរ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ដុំ​បាយ​ពីរ​ពំនូត​ខ្លះ។បេ។ ទទួល​ភត្ត​តែ​ក្នុង​ផ្ទះ ៧ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ដុំ​បាយ ៧ ពំនូត​ខ្លះ​ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ភត្ត ១ ភាជន៍​តូច​ខ្លះ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ភត្ត​ ២ ភាជន៍​តូច​ខ្លះ។បេ។ ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ភត្ត ៧ ភាជន៍​តូច​ខ្លះ​ ស៊ី​អាហារ​រំលង ១ ថ្ងៃ​ខ្លះ ស៊ី​អាហារ​រំលង ២ ថ្ងៃ​ខ្លះ។បេ។ ស៊ី​អាហារ​រំលង ៧ ថ្ងៃ​ខ្លះ អចេលក៍​ ប្រកបដោយ​សេចក្តី​ព្យាយាម​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​ការ​បរិភោគ​ភត្ត​រំលង​កន្លះ​ខែ​ខ្លះ​ មាន​សភាព​យ៉ាងនេះ​ដូច្នេះ​ឯង។ បុគ្គល​ដែល​ត្រូវ​សរ​គឺ​ទិដ្ឋិ​មុត ធ្លុះ ពាល់ត្រូវ​ គ្រប​សង្កត់ ញុំា​ញី ទន្រ្ទាន​ហើយ រមែង​ស្ទុះ​ទៅ រត់​ទៅ រលះរលាំង​ទៅ អន្ទោល​ទៅ យ៉ាងនេះ​ខ្លះ។ មួយទៀត បុគ្គល​ដែល​ត្រូវ​សរ​គឺ​ទិដ្ឋិ​មុត ធ្លុះ ពាល់ត្រូវ គ្រប​សង្កត់ ញាំញី​ ទន្រ្ទាន​ហើយ បុគ្គល​នោះ ជា​អ្នកមាន​បន្លែស្រស់​ជា​អាហារ​ខ្លះ មាន​អង្ករ​ស្រងែ​ជា​អាហារ​ខ្លះ​ មាន​ស្កួយ​ជា​អាហារ​ខ្លះ មាន​ចំនៀរ​ស្បែក​ជា​អាហារ​ខ្លះ មាន​ស្លែ ឬសារាយ​ជា​អាហារ​ខ្លះ​ មាន​បាយ​ក្តាំង​ជា​អាហារ​ខ្លះ មាន​មេ​ម្សៅ​ជា​អាហារ​ខ្លះ មាន​ស្មៅ​ជា​អាហារ​ខ្លះ​ មាន​អាចម៍គោ​ជា​អាហារ​ខ្លះ មាន​មើម និង​ផ្លែឈើ​ក្នុង​ព្រៃ​ជា​អាហារ
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637353468393492132
ទៅកាន់ទំព័រ៖