ព្រះត្រៃបិដក ភាគ ៦៦

បរិភោគ​តែ​ផ្លែឈើ​ដែល​ជ្រុះ​ឯង​ខ្លះ។ បុគ្គល​នោះ ទ្រទ្រង់​សំពត់​សំបក​ធ្មៃ​ខ្លះ​ ទ្រទ្រង់​សំពត់​ដែល​ត្បាញ​លាយ​គ្នា​ខ្លះ ទ្រទ្រង់​សំពត់​ដែល​បក​ចេញ​អំពី​សាកសព​ខ្លះ​ ទ្រទ្រង់​សំបក​ឈើ​ខ្លះ ទ្រទ្រង់​ស្បែក​ខ្លា​ខ្លះ ទ្រទ្រង់​សំពត់​បង្សុកូល​ខ្លះ​ ទ្រទ្រង់​ស្បែក​ខ្លា​ទាំង​ក្រចក​ខ្លះ ទ្រទ្រង់​ស្បូវ​ក្រង​ខ្លះ ទ្រទ្រង់​សំពត់​ត្បាញ​ដោយ​សំបក​ក្រចៅ​ខ្លះ​ ទ្រទ្រង់​ចំរៀក​ក្តារ​ជា​សំពត់​ខ្លះ ទ្រទ្រង់​សំពត់​កម្ពល​ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ​ ទ្រទ្រង់​សំពត់​ដែល​ត្បាញ​ដោយ​ស្លាប​មៀម​ខ្លះ ទុកសក់ និង​ពុកមាត់​ខ្លះ ជា​អ្នក​ប្រក​បរឿយៗ​ នូវ​ការ​ព្យាយាម​ក្នុង​ការ​ទុកសក់ និង​ពុកមាត់ ជា​អ្នក​ឈរ​ងើយ​ឡើងលើ ហាមឃាត់​អាសនៈ​ខ្លះ​ អង្គុយច្រហោង ប្រព្រឹត្ត​កាន់​វត្ត​ក្នុង​ការ​ព្យាយាម​អង្គុយច្រហោង​ខ្លះ ដេក​លើ​បន្លា​ខ្លះ​ សម្រេចការ​ដេក​លើ​បន្លា​ខ្លះ សម្រេចការ​ដេក​លើ​ចំរៀក​ក្តារ​ខ្លះ សម្រេចការ​ដេក​លើ​ផែនដី​ទួល​ខ្លះ​ ប្រព្រឹត្ត​ដេកផ្អៀង​តែ​ម្ខាង​ខ្លះ ទ្រទ្រង់​ក្អែល​ខ្លះ​(១) ប្រព្រឹត្ត​នៅក្នុង​ទីវាល​ខ្លះ​ ប្រព្រឹត្ត​នៅក្នុង​ទី​តាមតែ​ប្រទះ​ខ្លះ ជា​អ្នក​ស៊ី​លាមក​ខ្លះ ប្រកប​ក្នុង​ការ​បរិភោគ​លាមក​ខ្លះ​ មិន​ផឹកទឹក​ត្រជាក់ ប្រកប​ក្នុង​ការ​បរិភោគ​នូវ​ភត្ត​មិនបាច់​ផឹកទឹក​ត្រជាក់​ខ្លះ ប្រក​បរឿយៗ​ នូវ​ព្យាយាម​ក្នុង​ការ​ចុះត្រាំ​ទឹកជា​គំរប់ ៣ ដង​នឹង​ពេលល្ងាច​ខ្លះ
(១) មានខ្លួន​លាបប្រេង ហើយ​ឈរ​នៅក្នុង​ទី​ដែល​មាន​ធូលី​ហុយ​ឡើង។ អដ្ឋកថា។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637353468818380872
ទៅកាន់ទំព័រ៖